នេះជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយអ្នកលក់អនឡាញមានយុទ្ធសាស្ត្រផ្សេងៗគ្នា ខ្លះទៅចេញមុខ Live លក់ផ្ទាល់ទៅ ឯខ្លះទៀតជះលុយទាំងរយៗដុល្លារសម្រាប់យកទៅឱ្យ ហ្វេសប៊ុកដើម្បីធ្វើការ Boost ដើម្បីឱ្យ អ្នកឃើញច្រើន។
បើនិយាយពីអ្នកលក់អនឡាញនៅខ្មែរស្ទើរតែទាំងអស់ហើយ ប្រើប្រាស់ហ្វេសប៊ុកជាកន្លែងសម្រាប់លក់ និងផ្សាយផលិតផលរបស់ខ្លួនឱ្យភ្ញៀវស្គាល់ ខណៈដែលចំនួនប្រជាជនយើងប្រើប្រាស់ហ្វេសប៊ុក ប្រចាំខែមានរហូត ដល់ទៅ ៨លាននាក់។
កន្លងមក Business Cambodia ឃើញមានអ្នកលក់អនឡាញមួយចំនួនមិនបានស្វែងយល់ពីគោលការណ៍ ហ្វេសប៊ុកឱ្យបានច្បាស់ ធ្វើឱ្យ Boost មិនចេញបើទោះជាគាត់កំណត់ទំហំថវិការច្រើនប៉ុនណាក៏ដោយនោះ។ នៅក្នុងអត្ថបទនេះយើងនូវបង្ហាញនូវផុសមួយចំនួនដែលហ្វេសប៊ុកមិនឱ្យប៊ូស ហើយបើទោះជា ហ្វេសប៊ុក Approve មែននោះក៏ពុំមានអ្នកមើលច្រើនឡើយ។
- ស៊ែរផុស
ស៊ែរផុសនេះមានន័យថា ម្ចាស់ផេកចុច Boost ទៅលើផុសដែលស៊ែរពីផេកខ្លួនឯង ឬពីផេកផ្សេង ដោយកាលពីមុនឃើញមានអ្នកឧស្សាហ៍ធ្វើច្រើន ប៉ុន្តែរយៈកាលចុងក្រោយនេះ Facebook បានធ្វើការបិទចោលរួចបាត់ទៅហើយ។
អ៊ីចឹងហើយ បើសិនជាម្ចាស់ផេកចង់ Boost មែននោះគួរផុសសាជាថ្មី ឬក៏ទៅស្វែងរកផុសដើមដើម្បី Boost មិនគួរស៊ែរហើយ Boost នោះទេ។
- អក្សរក្នុងរូបច្រើនពេក
ហ្វេសប៊ុកមានគោលការណ៍មួយកំណត់ឱ្យ អក្សរដែលដាក់នៅក្នុងរូបភាពមានមិនឱ្យលើសពី ២០%នៃរូបទេ។ សម្រាប់រូបដែលមានអក្សររញ៉េរញ៉ៃច្រើន ចុច Boost ដំបូងហ្វេសប៊ុកនឹង Approve ប៉ុន្តែ បើមើលចំនួន Reach វិញ គឺតិចមែនទែន ដែលប្រៀបបាននឹងការយកលុយទៅជះឱ្យ Facebook អ៊ីចឹងដែរ។
សម្រាប់អ្នកដែលចង់រៀបរាប់បូរបាច់ច្រើននោះ គួរតែសរសេរជា Caption វិញ ហើយបើនៅតែចង់ដាក់អក្សរទៀតនោះ អាចប្រើប្រាស់តំណរនេះ៖ https://www.facebook.com/ads/tools/text_overlay ដើម្បីឆែកបាន។ នៅពេលដែលលោតពាក្យថា OK មកហើយនោះចាំយកទៅផុសទើបមានប្រសិទ្ធិភាពខ្ពស់។
- ខុសគោលការណ៍ទូរទៅ
មិនខុសពីផ្លេតហ្វមផ្សេងទៀតនោះទេ ហ្វេសប៊ុកមានគោលការណ៍ផ្ទាល់ខ្លួន ឬហៅថា Community Standards ដើម្បីធ្វើយ៉ាងណាឱ្យផ្លេតហ្វមរបស់ខ្លួន ដំណើការទៅដោយគ្មានបញ្ហា។
មានគោលការណ៍ជាច្រើនដែលអ្នកកាន់ផេកត្រូវគោរពតាម ប៉ុន្តែជាទូរទៅអ្វីដែលឧស្សាហ៍ឃើញម្ចាស់ផេកច្រើនមានបញ្ហានោះ មានដូចជា ការមិនគោរពកម្មសិទ្ធបញ្ញាយករបស់គេមកផុស ផុសរូបភាពអាសអាភាស ឬរូបភាពគួរឱ្យខ្លាច លក់ផលិតផលក្លែងក្លាយ ឬក៏ជាការសុំ Like សុំ Share ជាដើម៕
ដកស្រង់ពី Business កែសម្រួលដោយ NCNDaily