ភ្នំពេញា ៖ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ នៅវត្តគ្រួស សង្កាត់សំរោង ដើម្បីទទួលការសុំណូមពរ កង្វល់ និងការចង់បានពីប្រជាពលរដ្ឋ រឿងអភិវឌ្ឍន៍នៅមូលដ្ឋាន សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន អភិវឌ្ឍន៍មូលដ្ឋាន ក្រោម អធិបតីភាព ឯកឧត្តម សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធាន ក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោក អធិការខណ្ឌព្រែកព្នៅនិងកងកំលាំសមត្ថកិច្ច ចៅសង្កាត់ទាំង៥ និងបងប្អូនប្រជាពលរដ្ឋជាង៤០០នាក់ គឺមកពីរ៥សង្កាត់ គឺសង្កាត់ព្រែកព្នៅ សង្កាត់សំរោង សង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់គោករកា ។
លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លើកឡើងថា វេទិការផ្សព្វផ្សាយនិង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌនៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់ របស់ ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍ មូលដ្ឋាន របស់ប្រជាពលរដ្ឋទាំង៥សង្កាត់ ។
ឯកឧត្តម សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា៖ សម្រាប់រដ្ឋបាលខណ្ឌការចូលរួម មតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមក នូវសក្តានុពលយ៉ាងធំធេង និងបានធ្វើអោយរដ្ឋបាលខណ្ឌ ឆ្លុះបញ្ចាំងនូវចំណុច អសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលខណ្ឌធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរក នូវដំណោះស្រាយជូន ប្រជាពលរដ្ឋអោយ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាង រដ្ឋបាលសាធារណៈ៕
ឯកឧត្តមអភិបាលខណ្ឌក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមចំណែក គឺការចូលរួមការសម្រប ស្រួលការ យោគយល់ និងការចូលរួមជាកម្លាំងជាដើម ដើម្បីអភិវឌ្ឍន៍ភូមិសង្កាត់ របស់យើង។ ក្នុងឱកាសនោះ លោកបានលើកពីការកោតសរសើរចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលីសខណ្ឌ ដែលបានបង្ក្រាបបទ ល្មើសជាប្រចាំ ពិសេសលើការបង្ក្រាបគ្រឿងញៀនបានជាប្រចាំ ដែលនេះបង្ហាញពីការចូករួម អនុវត្តគោល នយោបាយភូមិសង្កាត់បានល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ផងដែរថា នៅក្នុងវិទិការនេះ ក៏មានការសើ្នសុំពីបងប្អូនប្រជាពលទូទាំង៥សង្កាត់ មានដូច សុំពន្លឿនកាធ្វើអត្តសញ្ញាណប័ណ្ឌ សៀវចុះកុលដ្ឋានសុំត្រឹមនៅសង្កាត់ សណ្តាប់ បិរស្ថាន ទឹកស្អាត់ សម្រាប់ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង បញ្ហាផ្លូវ និងបញ្ហាអសន្តិសុខនៅតាមមូលដ្ឋានផងដែរ ។
ដោយ វុន សុខជា