Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្សី ដែលបានបំពាន……..

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្សី ដែលបានបំពាន……..

By NCN Daily

September 13, 2019

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បាននិយាយក្នុង កិច្ចសម្ភាសន៍ នៃវេទិកាវិទ្យុអាស៊ីសេរីដោយប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រលាញ់ ស្មើជីវិត ដែលមានខ្លឹមសារថា ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹង ព្រះមហាក្សត្រដែលជាអាយ៉ងរបស់លោក ហ៊ុន សែន ដូចសព្វថ្ងៃទេបាទី។

ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈខាងលើនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ និងបញ្ជាក់ឱ្យកាន់តែច្បាស់ថា ឈាមជ័រនៃពូជកូនជនក្បត់ជាតិ បានបង្ហាញពីចរិកក្បត់ជាតិកាន់តែច្បាស់របស់ទណ្ឌិត សម រង្ស៊ី ដូចទង្វើក្បត់ជាតិរបស់ សម សារី ជាឪពុក។រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទណ្ឌិតរូបនេះ ដែលបានធ្វើទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី តាមដីកានានារបស់តុលាការឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយដើម្បីយកទណ្ឌិត ក្បត់ជាតិរូបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមអានខ្លឹមសារដូចខាងក្រោម៖

ដោយ៖ NCNDaily