សូមជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ផ្លូវលេខ៣១៣ (កអណ្ដើក ឆ្ពោះទៅកែងស្នេហ៍) នៅត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ។
ជាមួយគ្នានេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះទឹកជំនន់ហូរកាត់ទំនប់បង្ហៀរបឹងស្នេហ៍មានជម្រៅប្រមាណ ០,២០ម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមផ្លូវនេះមេត្តាប្រុងប្រយ័ត្នខ្ពស់។
សូមអានសេចក្តីលម្អិតនៅខាងក្រោម៖
ប្រភព៖ Facebook កែរសម្រួលដោយ៖ NCN Daily