Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រសួងសុខាភិបាល គួរស្រាវជ្រាវ !!! ក្មេងស្រីម្នាក់ ត្រូវគ្រូពេទ្យវិភាគជំងឺខុស ព្យួរសេរ៉ូមរហូតទឹកចូលសួត

ព័ត៌មាន

ក្រសួងសុខាភិបាល គួរស្រាវជ្រាវ !!! ក្មេងស្រីម្នាក់ ត្រូវគ្រូពេទ្យវិភាគជំងឺខុស ព្យួរសេរ៉ូមរហូតទឹកចូលសួត

By NCN Daily

September 23, 2019

ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការអាណិតអាសូរ និងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយមានការបង្ហោះរូបភាពក្មេងស្រីម្នាក់កំពុងដេកស្តូកស្តឹងលើកៅអីរុញព្រោះជំងឺកាន់តែធ្ងន់ធ្ងរ ក្រោយគ្រូពេទ្យម្នាក់ធ្វើរោគវិនិច្ឆ័យខុស។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sandy Sim បានសរសេររៀបរាប់រឿងរ៉ាវខាងលើយ៉ាងដូច្នេះថា«ថ្ងៃសុក្រនេះ ក្រុមការងារយើងខ្ញុំបាននាំយកនូវអំណោយពីសប្បុរសជនជូនដល់ប្អូនស្រីម្នាក់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលប្អូនស្រីមានជំងឺជាទម្ងន់ដោយសារតែការធ្វើរោគវិនិច្ឆ័យខុសរបស់គ្រូពេទ្យ ដោយគ្រាន់តែប្អូនក្អកបន្តិចបន្តួច បែរជាថាគ្រុនឈាម ហើយព្យួរសេរ៉ូមរហូតដល់ទឹកចូលពេញសួតធ្ងន់ធ្ងរ សូម្បីតែមន្ទីរពេទ្យគន្ធបុប្ផា ក៏មិនអាចជួយសង្រ្គោះបានដែរ»។

គាត់បានបន្តទៀតថា«នេះជាសារមួយជូនដល់គ្រូពេទ្យទាំងអស់ថា បើវិជ្ជាជីវៈរបស់ខ្លួននៅមានកម្រិត សូមកុំធ្វើរោគវិនិច្ឆ័យផ្តេសផ្តាស ជីវិតមនុស្សមិនមែនមាន់ទាទេ បើរឿងនេះកើតលើកូនចៅរបស់អស់លោកវិញ តើអស់លោកមានការឈឺចាប់ដែរទេ»៕

 

ដកស្រង់ពី FB ដោយ ៖ NCNDaily