ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ០២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីបារាំង លោក ហ្សាក់ ស្ហៀរ៉ាក់ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយរោគាពាធ ក្នុងជន្មាយុ៨៦ឆ្នាំ៕
ដោយ NCNdaily