ភ្នំពេញ ៖ បន្ទាប់ពីរដូវបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ និងរដូវលំហើយប្រមូលផលរបស់ប្រជាកសិករ កឋិនអកអំបុកសំពះព្រះខែក៏ជិតចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសកំណត់រើសយកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃរួមគ្នាទទួលទានអំបុកខ្មែរទូទាំងប្រទេស ជាថ្ងៃការពារជាតិ សាសនា និងព្រះហាក្សត។
សម្ដេចបានប្រកាសបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ ក្រោយពេលទណ្ឌិត សម រង្ស៊ី ប្រកាសយកថ្ងៃទី៩ វិច្ឆិកា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ NCNdaily