ខេត្តរតនគិរី ៖ ពត៌មានបឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ក្រោយខ្មាន់កាំភ្លើងបានដើរមកបាញ់បាញ់ប្រហារបុរសជាមន្ត្រីនគរបាលម្នាក់កណ្តាលស្លាប់ក្នុងថ្លុកឈាម និងនៅកណ្តាលហ្វូងមនុស្ស កើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី០៣ តុលា ស្ថិតក្នុងភូមិអូរកន្លែង សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី។
សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ជំហានដំបូងនៅមិនទាន់ដឹងពីមូលហេតុ និងឃាត់ខ្លួនជនបង្កបាននោះទេ ដឹងត្រឹមខាងខ្មាន់កាំភ្លើងមានគ្នាច្រើន និងជិះរថយន្តគេចបាត់ភ្លាមៗ ។ ប្រភពបន្តថា បុរសគ្រោះឈ្មោះ ផន ទុំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ៕
ប្រភព៖ Heng Ly ដោយ៖ NCN Daily