Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អាជ្ញាធររាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានសម្ព័ន្ធចំនួន៦ខណ្ឌ ដាក់ពាក្យប្តឹងក្រុមហ៊ុន 7NG ទៅតុលាការដើម្បី….

ព័ត៌មាន

អាជ្ញាធររាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានសម្ព័ន្ធចំនួន៦ខណ្ឌ ដាក់ពាក្យប្តឹងក្រុមហ៊ុន 7NG ទៅតុលាការដើម្បី….

By NCN Daily

October 03, 2019

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ បានចេញជម្រាបមក ប្រធានសម្ព័ន្ធចំនួន៦ខណ្ឌ សូមឲ្យរៀបចំបែបបទដាក់ពាក្យប្តឹងក្រុមហ៊ុន 7NG ទៅតុលាការ ដើម្បីដោះ ស្រាយតាមនីតិវិធីច្បាប់ បន្ទាប់ពីប្រធានសម្ព័ន្ធទាំងចំនួន៦ខណ្ឌ បានដាក់សំណើរទៅ កាន់រដ្ឋបាល រាជធានី ភ្នំពេញ សុំឲ្យជួយអន្តរាគមន៍ជំរុញក្រុមហ៊ុន 7NG ពន្លឿនការដោះស្រាយ ជូនសមាជិក សន្សំប្រាក់ទិញដី របស់ពួកគេឲ្យបានឆាប់, នេះបើតាមលិខិតមួយច្បាប់ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាល រាជធានីភ្នំពេញ ។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះសំណើរសុំអន្តរគមន៍ជំរុញឲ្យក្រុមហ៊ុន 7NG ពន្លឿនការដោះស្រាយជូនសមាជិកសន្សំប្រាក់ទិញដីឲ្យបានឆាប់នោះគឺ កន្លងមករដ្ឋបាលរាជ ធានីភ្នំ ពេញ បានខិតខំសម្របសម្រួល ដោះស្រាយ ជូនប្រជាពលរដ្ឋដែលមានបញ្ហាជាមួយក្រុមហ៊ុន 7NG ច្រើន លើកច្រើនសារ ប៉ុន្តែលោកឧកញ៉ាប្រធានក្រុមហ៊ុន 7NG មិនបានចូលរួមតាមការអញ្ចើញ ដោយចាត់ តំណាងដែលពុំមានសិទ្ធសម្រេចចូលរួមវិញ ។

ដូច្នោះ ដើម្បីដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលមានបញ្ហាជាមួយក្រុមហ៊ុន 7NG ឲ្យឆាប់ចប់នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យលោក លោកស្រី រៀបចំបែបបទដាក់ពាក្យប្តឹងក្រុមហ៊ុន 7NG ទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា ឧកញ៉ា២រូបជាឳពុកកូន និងថ្នាក់ដឹកនាំក្រុមហ៊ុន 7NG នេះ កំពុងជាប់ពាក់ព័ន្ធចំនួន២ សំណុំរឿងសុទ្ធតែជាបទល្មើស ឆបោក ពោលគឺលក់ដីឡូតិ៍គ្មានដីប្រគល់ជូនអតិថិជន ខណៈសំណុំ រឿងទាំងនោះ ត្រូវបានតំណាងអយ្យការស្នើសុំឲ្យតុលាការមានការឃុំខ្លួនទាំងពីរតែម្តង ហើយក្នុងនោះមាន សំណុំរឿងមួយត្រូវបានតុលាការចេញការបង្គាប់ឲ្យចូលបំភ្លឺ ប៉ុន្តែឧកញ៉ា២រូប គឺឧកញ៉ា ស្រី សុធា ប្រធាន ក្រុមប្រឹក្សាភិបាល និងឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន មិនបានចូលបំភ្លឺនោះទេ ដោយបានដាក់ ពាក្យស្នើសុំចូលបំភ្លឺនាពេលក្រោយ ៕