Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឈាមស្រែក ស្បែកហៅ !ចាប់​ឃាតករ​បាន​ហើយ ករណី​ឃាតកម្មសំលាប់ហើយកាត់​សពជន​រង​គ្រោះ​ជា​កំណាត់​ៗ នៅក្រុងព្រះសីហនុ ឃាតករគឺជាជនជាតិចិនដូចគ្នា

ព័ត៌មាន

ឈាមស្រែក ស្បែកហៅ !ចាប់​ឃាតករ​បាន​ហើយ ករណី​ឃាតកម្មសំលាប់ហើយកាត់​សពជន​រង​គ្រោះ​ជា​កំណាត់​ៗ នៅក្រុងព្រះសីហនុ ឃាតករគឺជាជនជាតិចិនដូចគ្នា

By NCN Daily

October 04, 2019

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ឃាតកម្ម​គិត​ទុកជា​មុន និង​រៀបចំ​គំរោង​ប្លន់​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​សព​ដាច់​ជា​កំណាត់​នៅ​ចំណុច​ដី​ឡូ​តិ៍​១​គ្រឿង​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ នោះ ឃាតករ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​ហើយ គឺជា​ជនជាតិ​ចិន​ដូច​គ្នា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​៥​ល្ងាច នៅ​ចំណុច​ហាង​ប្តូរ​ប្រាក់ ជាំ​ង​ស៊ូ ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ចបានអោយដឹងថា ៖ជន​រង​គ្រោះ​ឈ្មោះ WU CHENGHUI ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​ប្តូរ​ប្រាក់ លិខិតឆ្លងដែន​លេខ ED7591553 ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កាត់​ជា ៣​កំណាត់ ដោយ​កំណាត់​ទី​១ ពី​ក្បាល​ដល់​ចង្កេះ​, កំណាត់​ទី​២ ពី​ចង្កេះ​ដល់​ជង្គង់ និង​កំណាត់​ទី​៣ ពី​ជង្គង់​ដល់​បាតជើង ។

សេចក្តីរាយការណ៍​បន្ត​ថា ចំណែក​ជនសង្ស័យ ឈ្មោះ ZHOU YA YUN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្តូរ​ប្រាក់ លិខិតឆ្លងដែន​លេខ E05801588 ស្នាក់​នៅ​ហាង​ប្តូរ​ប្រាក់​ជាំ​ង​ស៊ូ ស្ថិត​នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ រីឯ​វត្ថុ​តាង​ចាប់​យក​បាន មាន​កាំ​ប៉ិត​បុ័ងតោ​១​ដើម​, អាវយឺត​ដៃ​វែង​១, ខោ​ជើង​សលាយ​ឆ្នូត​ខ្មៅ​១, ខោ​វ​ជើង​ខ្មៅ​លាយ​ឆ្នូត​ស​១, អាវ​យឺត​ដៃ​វែង​១ និង​អាវយឺត​ស​ដៃខ្លី​១ សុទ្ធតែ​ប្រឡាក់​ឈាម ព្រម​រថយន្ត ១​គ្រឿង ម៉ាក LEXUS 470 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AH-1611 ដែល​មធ្យោបាយ​ដឹក​ជញ្ជូន​សាកសព​ជន​រង​គ្រោះ​យក​ទៅ​ប្លុង​ចោល​។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​សារភាព​ថា កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ទំនាក់ទំនង​ជន​សង្ស័យ​ដើម្បី​ប្តូរ​ប្រាក់​ចិន​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក លុះ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ម៉ោង​៥​ល្ងាច ជន​រង​គ្រោះ​ទៅ​ហាង​ប្តូ​ប្រាក់​របស់​ជនសង្ស័យ​យីហោ​ប្តូរ​ប្រាក់ «​ជាំ​ង​ស៊ូ​» នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤​។ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​វេរ​ប្រាក់​ទៅ​ឱ្យ​ជនសង្ស័យ​រួចរាល់​ហើយ ក៏​ត្រូវ​ជនសង្ស័យ​ប្រើ​កាំ​ប៉ិត​កាប់ និង​ចាក់​សម្លាប់​ជន​រង​គ្រោះ​តែ​ម្តង ។

ជនសង្ស័យ​សារភាព​ទៀត បន្ទាប់​ពី​សម្លាប់​រួច​ហើយ ជនសង្ស័យ​ក៏​កាត់​សព​ជា​៣​កំណាត់ រួច​យក​សព​វេច​ខ្ចប់​ជាមួយ​ភួយ និង​អាវ​ដែល​ធ្វើ​សកម្មភាព និង​ស្បោង​ពណ៌​ខ្មៅ លុះដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ តុលា​ក៏​ទៅ​ជួល​រថយន្ត​ម៉ាក LEXUS 470 ដឹក​សព យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ។

ពាក់ព័ន្ធ​ចំពោះ​ករណី​នេះ ក្រោយ​ពី​ជនសង្ស័យ​សារភាព​រួច​ហើយ ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កូន ខ្លាតូច

ដោយ៖ NCN Daily