នារាត្រីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ ប្រតិភូនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំដោយ ឯកឧត្តម Marcial C. Amaro, Jr. អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងធនធានធម្មជាតិ នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះក្រុមហ៊ុនCebu Pacific។ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងតំណាងគណៈអភិបាលខេត្តសៀមរាប បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាមួយការជួបសំណេះសំណាលក្នុងបរិយាកាសរីករាយ និងមិត្តភាពដ៏ជ្រាលជ្រៅ។