ភ្នំពេញ៖ នៅល្ងាចថ្ងៃ០៨ ខែតុលាឆ្នាំ២០១៩នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថាន អាស៊ានបានទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជន ឆ្នើមមេត្រីភាពអាស៊ានលើកទី១ នៅសណ្ឋាគារសុខាល័យអង្គរ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Dato Limjackhoi អគ្គលេខាធិការអាស៊ាន។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់នៅរាត្រីនេះ គឺជាការទទួលស្គាល់សាលា និង យុវជនឆ្នើមរបស់យើងកំរិតតំបន់។ កន្លងមកការប្រគល់ពានរង្វាន់នេះ យើងហាក់បីដូចជាដាច់ឆ្ងាយបន្តិច ដោយសារការប្រគល់ពាន រង្វាន់អា ស៊ានបរិស្ថានលើកដំបូងនៅខែកក្កដាឆ្នាំ២០១២ នៅប្រទេស ម៉ាឡេស៊ី ការប្រគល់ពានរង្វាន់ លើកទី២ នៅខែកក្កដា ឆ្នាំ២០១៥ ដូចនេះការប្រគល់ពាន់រង្វាន់នៅឆ្នាំ ថ្វីត្បិតតែ យូរបន្តិច ប៉ុន្តែជាការឆ្លុះ បញ្ចាំងពីឆន្ទៈសាលារបស់ប្រទេសនីមួយៗ ក្នុងយន្តការអភិវឌ្ឍន៍ដោយចីរភាព។
នៅក្នុងឱកាសនោះបណ្តារដ្ឋមន្រ្តីប្រទេសអាស៊ានទាំង១០ និង អគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចុចប៊ូតុង ជានិមិត្តសញ្ញាបើកកម្មវិធីពិធីប្រគល់ពានរង្វាន់។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អគ្គលេខា ធិការអា ស៊ាន លោកជំទាវYukari Sato អនុរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសជប៉ុន បានអញ្ជើញប្រគល់ ពានរង្វាន់ ដល់សាលា មេត្រីភាព បរិស្ថានអាស៊ានលើកទី៣ ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០សាលា និងពានរង្វាន់ យុវជនឆ្នើមមេត្រីភាព អាស៊ានលើកទី១ចំនួន២០នាក់ មកពីប្រទេសអាស៊ាន ទាំង១០៕