Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីដាំដើមឈើប្រណិតៗជាង៣០០ដើម បរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ដើម្បីក្លាយជាសួនឧទ្យានបៃតង សម្រាប់កូនចៅជំនាន់ក្រោយ

ព័ត៌មាន

អភិបាលរាជធានីដាំដើមឈើប្រណិតៗជាង៣០០ដើម បរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ដើម្បីក្លាយជាសួនឧទ្យានបៃតង សម្រាប់កូនចៅជំនាន់ក្រោយ

By NCN Daily

October 14, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើប្រណិត ជាង៣០០ដើមនៅ បរិវេណខាងលិចគល់ ស្ពាន ជ្រោយចង្វារ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពបៃតងស្រស់ស្អាត និងដើម្បីរក្សាបាននូវគុណភាពបរិស្ថាននៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានី មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ  មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធជាច្រើនរូប បានចូលរួមការដាំដើមឈើ ប្រណិតនៅគល់ស្ពានជ្រោយចង្វានេះ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ២០១៩នេះ។

ក្នុងពិធីដាំដើមឈើប្រណិតនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់មន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញត្រូវថែរក្សាដើមឈើទំាងអស់ នេះ អោយរីកលូតលាស់បានល្អ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ដើមឈើប្រណិតៗទំាងនេះមិនត្រឹមតែជាម្លប់សម្រាប់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់អោយមនុស្ស ជំនាន់ក្រោយបាន ស្គាល់ពីប្រភេទឈើកម្ររបស់កម្ពុជាថែមទៀតផង។

ឯកឧត្តមបានបន្ថែមទៀតថា ការរួមគ្នាដាំដើមឈើនាពេលនេះក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សា បរិ ស្ថាននៅជុំវិញរាជធានីភ្នំពេញនេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការ បម្រែ បម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាម បណ្តាភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ ផ្លូវសាធារណៈរក្សាឲ្យបានគង់វង្ស ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាង ខ្លំាងសម្រាប់ បរិស្ថាន និងមនុស្សជាតិ ទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ដើមឈើប្រណិតល្អៗដែលអាជ្ញាធររាជធានីភ្នំពេញបានដំានៅត្រើយខាង លិចនៃ បរិវេណ គល់ស្ពានជ្រោយចង្វារនេះ មានដើមឈើចំនួន៣០២ដើម ក្នុងនោះ ដើមធ្នងចំនួន ២០០ដើម ក្រញូង៣៦ ដើម និងគគី ចំនួន៦៦ដើម។

គួរំលឹកផងដែរថា មកដល់ពេលនេះ នៅរាជធានីភ្នំពេញមានដើមឈើទំាងតូចទំាងធំរហូត ដល់ជិត ៥ម៉ឺន ដើមហើយ ដោយដើមឈើទំាងនោះ បានរីកលូតលាស់ល្អ ផ្តល់ម្លប់ត្រឈឹងត្រឈី និងបង្កើត បានជា សោភ័ណភាពយ៉ាងស្រស់ស្អាត សម្រាប់សរាជធានីភ្នំពេញរបស់យើងទាំងអស់គ្នា ៕