Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ចាប់ផ្តើមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង ចាប់ផ្តើមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក

By NCN Daily

October 14, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកកម្សាន្តនៅព្រះរាជពិធីបុណ្យនេះប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានអៈអាងពីការរឹតបណ្តឹងសន្តិសុខសណ្តាប់យ៉ាងតឹងរឹងជាទីបំផុតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាថ្ងៃទី១០ ១១ និងថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ ដោយមានការពង្រាយកម្លំាងដើរល្បាត និងដាក់បុស្តិ៍ឈរជើងការពារ២៤ម៉ោង លើ២៤ម៉ោងជុំវិញបរិវេណប្រារព្ធពិធី និងក្រៅបរិវេណកន្លែងប្រារព្វពិធី។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីផែនការការពារនិងគ្រប់គ្រងសណ្តាប់ធ្នាប់នាឱកាស ព្រះរាជពិធីបុណ្យអុំទូកជាមួយមន្រ្តីជំនាញក្រោមឱវាទសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ខែតុលានៅសាលារាជធានីភ្នំពេញ ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការរៀបចំផែនការការពារនិង កម្លំាងការពារសន្តិសុខនេះគឺដើម្បីរៀបចំជាមុនក្នុងការគ្រប់គ្រងស្ថានការណ៍បទល្មើស ការបង្កចលាចលនិងឧប្បទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗនៅក្នុងកន្លែងប្រារព្ធព្រះរាជពិធី ខណៈដែលព្រះរាជពិធីបុណ្យនេះមានមនុស្សចូលរួមច្រើនងាយប្រឈមភាពងាយរងគ្រោះថ្នាក់កើតឡើងច្រើនជាយថាហេតុ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីធានាឲ្យព្រះរាជពិធីបុណ្យនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពសប្បាយរីករាយផែនការរបស់រាជធានីភ្នំពេញក៏បាន រៀបចំជាគណៈកម្មការជាច្រើនទៀត ដូចជាការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រងកន្លែងចំណតទូកនិង ក្រុមកីឡាករ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តំបន់សប្បាយភាព និង គណៈកម្មការ ផ្សេងៗទៀត។

សូមបញ្ជាក់ថា តាមការរំពឹងទុកឆ្នាំនេះនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក នឹងមានទូកង ទូកមួងចូលរួមប្រណាំងជាច្រើននៅដងទន្លេសាបរាជធានីភ្នំពេញ ស្ថិតក្រោម ម្លប់សុខសន្តិភាពនិងស្ថេរភាពនយោបាយល្អរបស់រាជរដ្ឋាភិបាលកម្ពុជា៕