Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម​ សាយ​ សំអាល់​ ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ ចូលរួម​ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា​ ព្រះ​បរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ

ព័ត៌មាន

ឯកឧត្តម​ សាយ​ សំអាល់​ ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ ចូលរួម​ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា​ ព្រះ​បរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ

By NCN Daily

October 15, 2019

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម សាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានដឹកនាំប្រតិភូ​ថ្នាក់ដឹនាំ​ នងមន្ត្រីរាជការក្រសួងបរិស្ថាន​ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៅវិមានព្រះបរមរូបព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ​ រាជធានីភ្នំពេញ​។

ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​។ ឯកឧត្តមរដ្ឋមន្រ្តីចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ​ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្ត មន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕