Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រះសង្ឃគង់នៅវត្ត «ប្រាសាទាអធ្វារ» ត្រូវកងកម្លាំងសមត្ថកិច្ចចុះបង្កាបក្រោយពីបានកាប់រលំដើមឈើច្រៀកនៅក្នុងបរិវេណវត្ត

ព័ត៌មាន

ព្រះសង្ឃគង់នៅវត្ត «ប្រាសាទាអធ្វារ» ត្រូវកងកម្លាំងសមត្ថកិច្ចចុះបង្កាបក្រោយពីបានកាប់រលំដើមឈើច្រៀកនៅក្នុងបរិវេណវត្ត

By NCN Daily

October 17, 2019

សៀមរាប ៖ ព្រះសង្ឃគង់នៅវត្ត «ប្រាសាទាអធ្វារ» ត្រូវបានមហាជនរិះគន់ ព្រមទាំងបានកងកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប និងរឹបអូសដល់ទីអារាមក្រោយពីបានកាប់រលំដើមឈើច្រៀកនៅក្នុងបរិវេណវត្តទាំងកណ្ដាលយប់ វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅភូមិក្រសាំងរលីងសង្កាត់សៀមរាប ខេត្តសៀមរាប ដោយមិនបានប្រាប់ឬជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។

យ៉ាងណាក្ដី មន្ត្រីពាក់ព័ន្ធក៏បានឱ្យដឹងដែរថា៖ ករណីនេះបានបន្តទៅជួបព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ ព្រះអង្គបានបំភ្លឺថា «កាប់រលំដើមឈើ បានប្រព្រឹត្តដោយព្រះសង្ឃពិតមែន ដើម្បីយកឈើមកកសាងកុដិ និងរោងដាំបាយ ហើយដើមឈើកាប់រួចមាន ០១ដើម ហើយមិនបាន យកមកធ្វើអាជីវកម្ម ដូចការចុះផ្សាយ ក្នុងបណ្តាញសង្គម Facebook នោះទេ ដោយដើមឈើនេះ កាប់បានរយៈពេល១សប្តាហ៍ហើយ»។ ជាមួយគ្នានោះ ក្រុមការងារចម្រុះពិនិត្យ និងបានជម្រាបជូនព្រះសង្ឃ គណៈកម្មការវត្ត នៅពេលកាប់រលំដើមឈើ នាពេលក្រោយៗទៀត ត្រូវដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុន ហើយវត្តុតាងដែលត្រូវដកហូត ក៏បានប្រមូលទៅរក្សាទុកជាបណ្ដោះអាសន្ន៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily