ខេត្តព្រះសីហនុ៖ការបង្ក្រាបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩នេះបានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះដោយក្រុមជនជាតិចិនដូចគ្នា ចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្ម ក្នុងអំពើចាប់ជំរិតយកប្រាក់ ជាងមួយសប្តាហ៍មកហើយ ស្ថិតនៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ (ម្តុំស្ថានីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្សយ័ចំនួន៥នាក់ក៍ត្រូវបានចាប់ខ្លួនផងដែរ។
ប្រភពពីមន្ត្រីមូលដ្ឋានអោយដឹងថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះ របស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។
ប្រភពដដែលបង្ហើបប្រាប់ជាបឋមថាក្រុមឧក្រិដ្ឋជនបានប្រើហឹង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារ គិតជាប្រាក់ (បាយមួយកញ្ចប់៣០០០រៀលទឹកសុទ្ធមួយដប១០០០រៀល) ។
នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមជុំវិញករណីនេះទាំងអត្តសញ្ញាណនិងសាវតាដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់៕