Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ការធ្វែសប្រហែសតែមួយភ្លេតធ្វើឲ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ (ពីការស្លាក់គ្រាប់មាន)

ព័ត៌មាន

ការធ្វែសប្រហែសតែមួយភ្លេតធ្វើឲ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ (ពីការស្លាក់គ្រាប់មាន)

By NCN Daily

October 21, 2019

ភ្នំពេញ៖ លើគណនីហ្វេសប៊ុកឈ្មោះ Ratha FC យំសោកបោកខ្លួនស្ទើរតែបាត់ដង្ហើម និងមិនអាចទទួលយកដោយត្រឹមតែរយៈពេលមួយពព្រិចភ្នែក កូនស្រីកំពុងតែពេញស្រលាញ់ពេញបេះដូងមិនមានអ្វីប្រៀបស្មើ មាសប៉ុនដូងទុំមិនដូរ ត្រូវបង់សង្ខារទាំងវ័យទើបតែប៉ុន្មានឆ្នាំ ព្រោះការធ្វេសប្រហែសមិនដែលនឹកស្មានដល់ កាលពីថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ ដោយញ៉ាំផ្លែឈើមានគ្រាប់ហើយស្លាក់។ ដោយប្រភពបានរៀបរាប់នូវដំណឹងសែនសោកសៅ ទុក្ខដ៏ក្រៀមក្រំមួយនេះយ៉ាងដូច្នេះថា «អោយប៉ាកាត់ចិត្តមិចបានបើកូនទៅចោលប៉ាលឿនម្លឹង កូនសំលាញ់ប៉ា ប៉ាអស់ទឹកចិត្ត និងប្រឹងទៀតហើយ ប៉ាប្រឹងរាល់ថ្ងៃដើម្បីតែកូនឥឡូវកូនទៅចោលប៉ាហើយ ប៉ាស្រលាញ់កូនណាស់កូនឆ្លាតរបស់ប៉ាកើតជាតិណាណា ធ្វើជាកូនប៉ាទៀត ណាកូនសំលាញ់»។ ភ្លាមនោះ គណនីហ្វេសប៊ុកឈ្មោះ Him Nimol បានបញ្ជាក់ឱ្យដឹងថាកុមារីរូបនេះ គាត់ស្លាប់ដោយសារតែ ស្លាក់គ្រាប់មៀន៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily