Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ៖ ភ្នំពេញបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ៖ ភ្នំពេញបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩

By NCN Daily

October 23, 2019

ភ្នំពេញ៖ រាជធានីភ្នំពេញក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាល ក្រុង ប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ដែលនឹងមានបណ្តាទីក្រុងជាសមាជិករបស់AIMF ប្រមាណ ៣០០ទីក្រុង មកពីគ្រប់ទ្វីប មកចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើម ខែធ្នូឆ្នាំ ២០១៩ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថាមហាសន្និបាតរបស់AIMF ប្រព្រឹត្តទៅត្រូវនឹង ខួបកំណើតលើកទី ៤០ថ្ងៃបង្កើតសមាគមAIMF និងខួប៤០ឆ្នាំរបស់កម្ពុជាក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៏ ក្រោម ប្រធានបទទីក្រុងដែលមានភាពធន់ការគិតគូពី  បញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ។

ឯកឧត្តមបានបន្តថានេះជាកិត្តិយសធំធេងណាស់សំរាប់រាជធានីភ្នំពេញក៏ដូចកិត្តិយសជាតិទាំងមូលដែលទទួលបានប្រតិភូជាង៣០០ទីក្រុងក្នុងពិភពលោកដែលធ្វើឲ្យកម្ពុជាពិសេសរាជធានីភ្នំពេញល្បីរន្ទឺលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលបន្តទៀតថាការងារទាំងអស់យើងគិតគូរៀបចំយ៉ាងម៉ត់ចត់ទាំងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ,ការស្នាក់នៅរបស់ប្រតិភូ,ការរៀបចំតាំងពិពណ៏បង្ហាញពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ,ការរៀបចំកែលំអរសួនច្បារការតុបតែងលំអរតាមទីសាធារណៈជាដើម។

ចំណុចសំខាន់បំផុតនោះគឺការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈត្រូវតែឲ្យបានល្អប្រសើរ។ដូច្នេះហើយទើបការធ្វើដំណើរទៅក្រៅប្រទេសរបស់មន្ត្រី រដ្ឋបាលរាជធានី ភ្នំពេញក្នុងដំណាក់ កាលនេះត្រូវបានកំហិតជាចាំបាច់៕