Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះ បណ្ដាលការ ប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះ បណ្ដាលការ ប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ

By NCN Daily

October 23, 2019

ភ្នំពេញ: នាល្ងាចថ្ងៃ ពុធ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គ បណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការ ផ្ដល់សេវារដ្ឋបាលសាធារណៈជូន ប្រជាពលរដ្ឋតាមសង្កាត់ ក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីប្រធានក្រុម ប្រឹក្សាសង្កាត់១០៥ ចៅសង្កាត់១០៥ ស្មៀន និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូប។

ឯកឧត្តម ឃួង ស្រេង បានបានលើកឡើងថាក្នុងកំណែទម្រង់ ចតុកោណតំណាក់កាលពី៤ របស់រាជ រដ្ឋាភិបាលគឺការបង្ខិចសេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ។ នៅថ្នាក់សង្កាត់យើងបានបង្កើត អោយមានក្រុមការងារមួយ ដែលមានចៅរងទី១ចៅរងទី២ក៏ដូចជាស្មៀន ជាដើមនៅចាំទទួល សេវាកម្ម ផ្សេងៗពីប្រជាពលរដ្ឋបើសិនជាលោកចៅសង្កាត់មិននៅ។ ការបង្កើតអោយមានក្រុមការងារ បែបនេះធ្វើ ពាក្យថាចង់ជួបចៅសង្កាត់ដើម្បីអោយផ្ដល់សេវាផ្សេងៗពិបាកជាងចង់ជួបរដ្ឋមន្ត្រីនោះពាក្យនេះត្រូវបានសាបរលាប។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថាការបង្កើតអោយមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុង រាជធានី ភ្នំពេញនេះគឺក្នុងគោលបំណងធ្វើយ៉ាងណាអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះនៅកៀកកិតជាមួយនឹងប្រជាពលរដ្ឋហើយអ្នកផ្តល់សេវាមានស្នាមញញឹមការផ្តល់សេវាមានតម្លាភាពគណនេយ្យភាពនិងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ចាំបាច់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា កន្លងមកនេះការផ្ដល់សេវាកម្មជូន ប្រជាពលរដ្ឋឃើញថាមន្ត្រីរបស់យើងអនុវត្តបានល្អប្រសើរហើយប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវតែខិតខំបន្ថែមទៀតដើម្បីឱ្យការផ្ដល់សេវានេះកាន់តែល្អប្រសើរ។ ជាងនេះទៅទៀតអ្វីដែល សំខាន់មិនអាចខ្វះបាន មួយទៀតនោះគឺសាមគ្គីភាពផ្ទៃក្នុងដែលមន្ត្រីរបស់យើងទាំងអស់ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុងទើបការអនុវត្តការងារនៅក្នុងអង្គភាពរបស់ខ្លួនទទួលបានភាពជោគជ័យ។

ក្នុងឳកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់យ៉ាងសូម្បីតែជីវិតដើម្បីដណ្ដើមយកមកវិញនូវសុខសន្តិភាពនិងការអភិវឌ្ឍ។ដូច្នេះទេយើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសន្តិភាពនេះដើម្បីទុកឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញគឺមានការចូលរួមពីអស់លោកជាចៅសង្កាត់ស្មៀនសង្កាត់ទៅ១០៥នៅក្នុងរាជធានីភ្នំពេញតែម្តងហើយនេះក៏ជាវគ្គបណ្តុះបណ្តាលតំបូងផងដែរ៕