មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនប្រមាណ ២៧.៣០គីឡូក្រាម ពេលជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះ។
យោងតាមមន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ បានរកឃើញនៅវេលាម៉ោងប្រមាណ១០៖០៦នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។
ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ប្រភពបន្តថា ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទមេតំហ្វេតាមីន៕
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily