ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៩ នារីម្នាក់បានបាត់ប្តីពីផ្ទះ៣ថ្ងៃសង្ស័យថាប្តីមានស្រីនៅខាងក្រៅក៏តាមដានរហូតតាមទាន់ប្តីនិងស្រីនៅក្នុងបន្ទប់ជួលមួយកន្លែងរួចចាក់សោរពីខាងក្រៅបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីដែលជាប្រពន្ធបានឱ្យដឹងថា ខ្លួនបានរៀបការនិងប្តីរបល់គាត់រយៈពេល៧ឆ្នាំមកហើយមានកូនចំនួន២នាក់។ ប្តីរបស់គាត់ដំបូងឡើយល្អណាស់ តែមួយរយៈក្រោយនេះចេះតែប្លែកៗមិនបានឱ្យលុយទៅខ្លួនសោះថែមទាំងប្រើអំពើហឹង្សាមកលើខ្លួនទៀត។ គាត់ក៏តាមដានរហូតតាមដល់បន្ទប់ជួលស្រីស្នេហ៍របស់ប្តីភ្លាមៗនោះគាត់ ក៏បានឃើញប្តីនិងស្រីស្នេហ៍នោះកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។ ខ្លួនក៏បានចាក់សោរពីខាងក្រៅមិនឱ្យចេញរួចហើយក៏ប្តឹងទៅសម្ថតិកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី២ឱ្យចុះមកជួយអន្តរាគមន៍។
ស្ត្រីជាប្រពន្ធមានឈ្មោះអិតដាលីនអាយុ២៧ឆ្នាំបច្ចុប្បន្នរស់នៅម្តុំផ្សារឯករាជ្យ៣ សង្កាត់ស្តឹងមានជ័យ៣ខណ្ឌមានជ័យ។ ចំណែកភាគីឯប្តីមានឈ្មោះស្រៀងធារិទ្ធអាយុ៣១ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុនជាងដែកស្នាក់នៅជាមួយគ្នា។ សមត្ថកិច្ចក៏ចុះមកដល់រួចហៅប្តីនិងប្រពន្ធរួមទាំងស្រីស្នេហនោះទៅសួរនាំប៉ុស្តិ៍រដ្ឋបាលចោមចៅទី២ខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយនិងសម្របសម្រួលតាមនីតិវិធីច្បាប់៕
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily