Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បើកមិនដឹងខ្យល់អីលឿនហួសប្រមាណឡើងក្រឡាប់ផ្ងារជើង…

ព័ត៌មាន

បើកមិនដឹងខ្យល់អីលឿនហួសប្រមាណឡើងក្រឡាប់ផ្ងារជើង…

By NCN Daily

October 25, 2019

ភ្នំពេញ: រថយន្តដឹកទឹកកកមួយគ្រឿងបើកគេចរថយន្តមួយទៀតបណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងព្រឹករងការខូចខាត តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៣និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2040។ តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តខាងលើដឹកទឹកកក បើកបរពីកើតទៅលិច ដោយផ្លូវមានដីធ្លាក់ និងត្រូវភ្លៀង មានស្ថានភាពរអិលផង មកចំណុចកើតហេតុ បានគេចរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរអិលក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យឃើញ មិនបង្កផលប៉ះពាល់សម្បត្តិរដ្ឋ ក៏អនុញ្ញាតឲ្យម្ចាស់ ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily