Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លោកចោរចូលលួចលុយ​ពន្ធដារ «​ខណ្ឌដង្កោ» អស់ជាង​៦ម៉ឺន​ដុល្លារ គ្មានអ្នកដឹង?

ព័ត៌មាន

លោកចោរចូលលួចលុយ​ពន្ធដារ «​ខណ្ឌដង្កោ» អស់ជាង​៦ម៉ឺន​ដុល្លារ គ្មានអ្នកដឹង?

By NCN Daily

October 25, 2019

ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះ «ដើមរាំង-Dermrang» បានបង្ហាញ​នូវរឿងរ៉ាវគួ​រ​ភ្ញាក់​ផ្អើលដូចគេចាប់ទះ​កំផ្លៀង ខណៈអង្គភាព​ធំរកចំណូលជូនរដ្ឋ សាខា​ពន្ធដារ ខណ្ឌដង្កោ មានទីតាំងទល់មុខ ​ប៉ុស្តិ៍ជើងឯក បែរជាមានមហាចោរ​ជ្រែកជញ្ជាំង​ឡើងគាស់បង្អួច​ប្រមូលលុយ​អស់ប្រមាណជាង៦ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី២៤ តុលា គ្មានអ្នកដឹងសោះ។

ជុំវិញរឿងនេះ​ប្រភពពីសារព័ត៌មានខាងលើ​បានឲ្យដឹងថាក្រោយ​កើតហេតុ ព្រឹកមិញនេះ​សមត្ថកិច្ច​ប៉ុស្ដិ៍ជើងឯក ដែល​មានតួនាទីថែរក្សាពលរដ្ឋ​នោះ​ក៏បានស្ទុះស្ទា​ស្រវេស្រវាមកដឹកយកសន្ដិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ជាអ្នកយាមកាម ពន្ធដារ ខណ្ឌដង្កោ មកសាកសួរ ហើយសន្ដិសុខរូបនេះបាន​ឲ្យដឹងថា «យប់ថ្ងៃកើតហេតុរូប​គាត់បានឈប់សំរាកនៅផ្ទះ»។

យ៉ាងណាក្ដី​ក្រោយ​ពីថវិកាខ្ទង់ម៉ឺនក្បែរសែនដុល្លារ​នេះបាត់ដោយ​ងាយៗបែបនេះ​ ប្រភពព័ត៌មាន​ខាងលើ​ក៏បានធ្វើការរិះគន់​លើ​មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដែលនៅទល់មុខចំបែរជាគ្មាន​ដឹងរឿងអីបន្ដិចសោះ ស្របពេលមហាជន​ក៏កំពុងចង​មុងរង់ចាំមើល​ថា តើ​សមត្ថកិច្ច អាចវែកមុខ​រកជនល្មើសមក​ផ្តន្ទាទោសតាមច្បាប់ ពិសេស​ប្រមូលថវិកានោះបានមកវិញឬយ៉ាងណា?​ខណៈ​ថវិកាត្រូវ​គេសន្និដ្ឋានថា​ជាពន្ធដែលប្រមូលបានពីសហគ្រាស និងពលរដ្ឋ ក្នុងខណ្ឌមួយនេះ៕