ឌូបៃ៖ សិស្សានុសិស្សសាលា E2STEM ៥នាក់ មកពីបណ្ដារាជធានី / ខេត្តនានា ព្រមទាំងគ្រូ២នាក់ តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០១៩ ដោយការប្រកួតនេះ ក្នុងផ្ដោតទៅលើការប្រើប្រាស់ រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងនៅមហាសមុទ្រ។ ក្នុងកម្មវិធីប្រកួតនេះ យុវជនកម្ពុជាស្ថិតក្នុងចំណោម Top ៣ នៃប្រទេសនៅអាស៊ាន និងស្ថិតក្នុងលំដាប់ទី៣៧ ក្នុងចំណោម ១៨៩ប្រទេសទូទាំងពិភពលោក ដោយក្នុងនោះកម្ពុជាយើងទទួលបានមេដាយប្រាក់ International Enthusiasm Award ដោយជ័យជម្នះនេះ បានដោយសារការប្រកួតដោយប្រើប្រាស់ស្មារតីជាក្រុម ឥរិយាបថជាវិជ្ជមាន និងការទទួលស្គាល់ជាសាកល៕