Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆក់កាបូបស្រ្តីជនជាតិចិនបានសម្រេច តែរត់គេចមិនរួចត្រូវនគរបាលចាប់វាយខ្នោះភ្លាមៗ

ព័ត៌មាន

ឆក់កាបូបស្រ្តីជនជាតិចិនបានសម្រេច តែរត់គេចមិនរួចត្រូវនគរបាលចាប់វាយខ្នោះភ្លាមៗ

By NCN Daily

October 29, 2019

(ភ្នំពេញ)៖ ស្រ្តីជនជាតិចិនម្នាក់ខណៈរួមដំណើរជាមួយប្តីនៅលើចិញ្ចើមផ្លូវ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបហើយព្យាយាមរត់គេចខ្លួន តែរត់មិនផុតពីក្រញ៉ាប់ដៃនគរបាល ហេតុការណ៍ខាងលើ បានកើតឡើងនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ LIU JIAN MIN អាយុ៤៨ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរទីលំនៅសព្វថ្ងៃ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកឯជនសង្ស័យ ឈ្មោះ ឃឹម សុភត្រា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូធ្វើសកម្មភាពម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ សេរ៊ី០២០ ពាក់ស្លាកលេខ 1HT.5423 ។

មុនពេលកើតហេតុ ជនរងគ្រោះ និងប្តីបានដើរចេញពីកន្លែងស្នាក់នៅពីម្តុំទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ពីកើតទៅលិច លុះមកដល់ចំណុចមុខអាជ្ញាធរប្រេងកាត ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូមកក្បែរ និងបានធ្វើសកម្មភាពឆក់កាបូប តែត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់ប្រជាពលដ្ឋក្បែរនោះ ជួយដេញចាប់ ស្របពេលនឹងកម្លាំងសមត្ថកិច្ចល្បាតមកដល់ ក៏ចាប់វាយខ្នោះ យកទៅសួរនាំនៅប៉ុស្តិ៍កាកាបទី១តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាប ៕

ប្រភព៖Heng Ly កែសម្រួលដោយ៖ NCN Daily