ខេត្តព្រះសីហនុ ៖នៅរសៀលថ្ងៃ៣០ខែតុលា២០១៩នេះ ក្រោយពីការប្រើសត្វសុនខ ហិតក្លិន អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ័ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលម្ហសមុទ្រមិនជួបប្រទះ ។ សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាច ថ្ងៃ30តុលា2019នេះ គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ24តុលា2019 នោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយ ។
មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយ ដឹងថា ។ ក្រៅពីការស្វែងរកមនុស្ស ការស្រាវជ្រាវផ្សេងៗក៍កំពុងធ្វើដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ ៕
ប្រភពFB