Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញ មានសិស្សពូកែទាំងពីរភេទសរុប ជាង៣ពាន់ នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២

ព័ត៌មាន

ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញ មានសិស្សពូកែទាំងពីរភេទសរុប ជាង៣ពាន់ នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២

By NCN Daily

November 01, 2019

ភ្នំពេញ៖ ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញ មានសិស្សពូកែទាំងពីរភេទសរុប ជាង៣ពាន់ នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើកទឹកចិត្តនឹង ផ្តល់រង្វាន់ជូន ជាមួយនឹងការប្រគល់រង្វាន់ជូនសិស្សប្រលងជាប់និន្ទេសA ចំនួន១៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល ខណៈដែលវិស័យអប់រំធ្វើកំណែទំរង់ចំរាញ់យកគុណភាព។

ក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យជា ស៊ីមសន្ធម៉ុក កាលពីពីព្រឹកថ្ងៃទី១ខែវិច្ឆិកាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការលើកទឹកចិត្តឲ្យ សិស្សានុសិស្សកាន់ តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏ សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រគុណភាព ដើម្បីសម្រិតសម្រាំង រកធនធាន មនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយ និងតម្រូវការ អភិវឌ្ឍនៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបនត្តការយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់ជាប្រចាំ។ សិស្សានុសិស្សដែលទទួលបានជ័យលាភីត្រូវតែយល់ឲ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំ ខាន់នៅក្នុងជីវិតមនុស្ស មានអនាគត់ល្អ ហើយចំណេះនេះហើយដែលចាយមិន អស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារៈ មធ្យោបាយស្មារតីជូនដល់សិស្សានុសិស្ស ដូច្នេះក្មួយៗត្រូវតែប្រឹង ប្រែងបន្ថែមទៀត។

លោក ហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩កន្លងទៅនេះរាជធានីភ្នំពេញមានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់៩ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣.៦០៩នាក់ សិស្សស្រី ២.៤១១នាក់។ លោកបានបញ្ជាក់ថា លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុ សិស្សខ្លួនឯងផ្ទាល់បានព្យាយាមរៀនសូត្រក្នុងនាមជាកូនល្អ សិស្សល្អហើយ លោកគ្រូ អ្នកគ្រូបានយក ចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។

លោកបានបញ្ជាក់ថា ការប្រកួតប្រជែងសម្រាប់ សិស្សពូកែជារៀងរាល់ឆ្នាំ នេះគឺបានធ្វើឡើង ស្របតាម អនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបើកឲ្យមានការប្រកួត ប្រជែងរហូត ចេញទៅប្រឡង នៅ ថ្នាក់តំបន់ និងនៅលើពិភព លោកទៀតផង។    លោកបានបន្ថែមថាផ្តើ មចេញពីការ លើកឡើង នូវអនុ សាសន៍បែបនេះពិតជាមានប្រសិទ្ធិភាពដើម្បីឲ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថានេះជាកម្លាំ ងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតី ដល់គណនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាមាតា បិតាអណាព្យាបាលបាន យល់ដឹងរួម គ្នាយកចិត្តទុកដាក់។

 

គួរបញ្ជាក់ផងដែរថា នៅជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ មានសិស្សប្រលងជាប់និន្ទេសA ចំនួន១៤១នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២លានរៀល តាមរយៈសាលារាជធា នីភ្នំពេញនៅក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្ស ពូកែរាជធានីភ្នំពេញ សម្រាប់ឆ្នាំ សិក្សា២០១៩-២០២០នេះផងដែរ៕

ដោយ NCNDaily