Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មន្ទីររៀបចំដែនដី និងរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់

ព័ត៌មាន

មន្ទីររៀបចំដែនដី និងរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់

By NCN Daily

November 01, 2019

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៥ កើតខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានប្រារព្ធពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានក្បាលដីសរុប ៦២០ ។ ក្នុងពិធីបិទផ្សាយនេះ ដឹកនាំកិច្ចប្រជុំដោយលោកលៀង សូដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមប្រមាណ ១២០ នាក់ ។