Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចាប់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្រោយពីរកឃើញសារធាតុញៀនប្រមាណមួយគីឡូក្រាមក្នុងក្នុងប្រអប់កាដូរ

ព័ត៌មាន

ចាប់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្រោយពីរកឃើញសារធាតុញៀនប្រមាណមួយគីឡូក្រាមក្នុងក្នុងប្រអប់កាដូរ

By NCN Daily

November 02, 2019

ស្ទឹងត្រែង: នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី ប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានធ្វើការឆែកឆេរទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ចំណុចមុខកន្លែង ប្រថាប់ត្រាចេញ-ចូល ប្រទេស បានរកឃើញក្នុងវ៉ាលីមាន ម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្រអប់កាដូរ គ្រប់ប្រភេទចំនួន ២កញ្ចប់ធំ និង២កញ្ចប់តូច ទម្ងន់ប្រហែលមួយគីឡូក្រាម សង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនម៉ាទឹកកក។

ជនជាតិឥណ្ឌូនេស៊ីរូបនេះមានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ ៣៤ឆ្នាំ ទីកន្លែងកំណើត ប្រទេសឥណ្ឌូនេស៊ី។

ក្រោយពីធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជនសង្ស័យខាងលើ ទៅឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕