Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បាក់ប៉ារ៉ាសកាត់ទទឹងផ្លូវធ្លាក់ ចំក្បាលអ្នកដំណើរម្នាក់ស្លាប់យ៉ាងអាណោចអាធម ខណៈកំពុងជិះម៉ូតូ ដោយមិនដឹងអ្វីសោះ

ព័ត៌មាន

បាក់ប៉ារ៉ាសកាត់ទទឹងផ្លូវធ្លាក់ ចំក្បាលអ្នកដំណើរម្នាក់ស្លាប់យ៉ាងអាណោចអាធម ខណៈកំពុងជិះម៉ូតូ ដោយមិនដឹងអ្វីសោះ

By NCN Daily

November 02, 2019

ភ្នំពេញ ៖ នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩នេះ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ប៉ារ៉ាសនេះមានសភាពទ្រុតទ្រោម ហើយក៏ត្រូវរថយន្តស្ទួច ស្ទួចដើម្បីជួសជុលឡើងវិញ ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ស្របពេលជនរងគ្រោះ មានវ័យជាង៦០ឆ្នាំ ជិះម៉ូតូម៉ាក ធូដេ ពាក់ស្លាកលេខភ្នំពេញ 1DA-2427 ត្រូវ ចំក្បាលស្លាប់តែម្តង ។ ភ្លាមនោះ រថយន្តបង្ក បានបើចេញពីកន្លែងកើតហេតុ ទៅបាត់តែម្តង ៕

ប្រភព៖Heng Ly កែសម្រួលដោយ៖NCN Daily