Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កិច្ចសហប្រតិបតិ្តការ ផែនការ និងថវិកាដេីរតួនាទីសំខាន់ក្នុងវិស័យបរិស្ថាន

ព័ត៌មាន

កិច្ចសហប្រតិបតិ្តការ ផែនការ និងថវិកាដេីរតួនាទីសំខាន់ក្នុងវិស័យបរិស្ថាន

By NCN Daily

November 05, 2019

នៅក្នុដំណេីរការប្រព្រឹត្តទៅនៃ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»​ នៅ​ថ្ងៃ​អង្គារ​ ៩កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ ឯកឧត្តម​ សៅ​ សុភាព​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បានបញ្ជាក់​ថា​ ពី​សារ:សំខាន់នៃកិច្ចសហប្រតិបតិ្តការ ផែនការ និងថវិកាក្នងវិស័យបរិស្ថាន។

ឯកឧត្តម​ បានបង្ហាញថាក្រសួងបរិស្ថាន​ តាមរយៈ​ក្រុមការងារ​ជំនាញ​ បានសម្របសម្រួលប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន និ ងអង្គភាព ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យជន អង្គការ មិនមែនរដ្ឋា ភិបាល ក្នុងការស្វែរកការគាំទ្រ ដល់អាទិភាព របស់ រាជរដ្ឋាភិបាល ក្នុង វិស័យបរិស្ថាន ដោយបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់សរុបចំនួន ១១ បន្ថែមទៀតក្នុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នក្រសួងបរិស្ថានមានកិច្ចព្រមព្រៀង និង អនុស្សរណៈ នៃការយោគយល់សរុបចំនួន២៥ កំពុងមានសុពលភាព។​

ជាមួយ​គ្នានេះ​ ឯកឧត្តម​ បានសង្កត់ធ្ងន់ថាក្រួងបានរៀបចំបញ្ជីជនបង្គោល និងជនបង្គោលបំរុងសម្រាប់កិច្ចព្រមព្រៀងក្នុងក្របខណ្ឌ សហ ប្រតិ បត្តិការទាំងក្នុងតំបន់ និងអន្តរជាតិចំនួន៥០ ក្នុងនោះរួមមានអនុសញ្ញា សហប្រ ជា ជាតិ ពាក់ព័ន្ធ នឹងការប្រែប្រប្រួលអាកាសធាតុ ជីវៈចម្រុះ ពិធីសារ អន្តរជាតិនានា និ ងកិច្ចសហប្រតិ បត្តិការ ក្នុងកម្រិតអាស៊ាន។

លេីសពីនេះ​ ឯកឧត្តម​ សៅ​ សុភាព​ បានបញ្ជាក់ថា​ ក្រសួង​បាន​បញ្ចប់ការកសាងផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល និងផែនការថវិកាតាមឆ្នាំនីមួយៗ របស់ក្រសួង និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ដោយឈរលើមូលដ្ឋាន នៃផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងគោលន យោបាយ ម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ សាធារណៈឆ្នាំនីមួយៗ ដើម្បីសម្រេចឱ្យបាននូវ គោលបំណង គោលនយោបាយ របស់ ក្រសួង។

ន្ថែម​ពី​នេះ​ទៀត​នោះ​ ក្រសួង​បរិស្ថាន​ បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោងសហការជាមួយដៃគូ អភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលដែលបាន បញ្ចប់ គម្រោងដែលកំពុងដំណើរការ និងគម្រោង ដែល កំពុង រៀបចំសរុប៧០ ដែលក្នុងនោះគម្រោងដែលបានបញ្ចប់មាន ចំនួន២៥ បានចំណាយថិកា សរុប អស់ចំនួន២៥ លាន ដុល្លា គម្រោងកំពុងដំណើរការចំនួន៣២ មានថវិកាសរុប ១២៧ លានដុល្លា និងគម្រោងដែលកំពុងរៀបចំចំនួន១៣ ដែលមានថវិកាជាង៩០ លានដុល្លា៕