ថៃ៖ រថយន្តIZUZUពណ៌មាស ពាក់ស្លាកលេខ១៥១៨ មួយគ្រឿង ដឹកពលករប្រុសស្រីទៅបេះផ្លែត្រង៉ែន បានបែកកង់ក្រឡាប់បណ្ដាលឲ្យម្នាក់ស្លាប់ និង១៤នាក់រងរបួសធ្ងន់ស្រាល មានមនុស្សចំនួន ១៥នាក់ រងរបួសធ្ងន់និងស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ ស្រុកសយដាវ ខេត្តចាន់បុរី ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមិនទាន់បញ្ជាក់អត្ថសញ្ញាណជនរងគ្រោះនៅឡើយទេ តែយ៉ាងណាសមត្ថកិច្ចថៃ កំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ ដើម្បីប្រគល់សពឲ្យសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕