Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងបាតុករគាំទ្រ អតីតប្រធានាធិបតីបូលីវី

ព័ត៌មាន

មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងបាតុករគាំទ្រ អតីតប្រធានាធិបតីបូលីវី

By NCN Daily

November 16, 2019

បូលីវី៖ មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងបាតុករគាំទ្រ អតីតប្រធានាធិបតីបូលីវី លោក Evo Morales និងកងកម្លាំងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីភ្នាក់ងារ ព័ត៌មាន AP ផ្អែកលើវេជ្ជបណ្ឌិតម្នាក់ នៅឯទីក្រុង Sacaba បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់ និងមនុស្សរងរបួសជាច្រើននាក់ ផ្សេងទៀត នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) គឺភាគច្រើនរងរបួស និងស្លាប់ ដោយសារតែគ្រាប់កាំភ្លើង។ ប៉ុន្តែ អាជ្ញាធរបូលីវី មិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះ នៅឡើយទេ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ប្រធានាធិបតីបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាលែស (Evo Morales) បានសម្រេចចិត្ត លាលែងពីតំណែង នៅចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅតាមទីក្រុងជាច្រើនជុំវិញប្រទេស ដែលបន្តរហូត មកដល់ពេលនេះ ដោយពួកគេជំទាស់នឹងជ័យជម្នះលោកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីខែតុលា។

រីឯនាថ្ងៃអង្គារសប្តាហ៍នេះ អនុប្រធានទី២ នៃព្រឹទ្ធសភា បូលីវី លោកស្រី ហ្ស៊ានីន អាណេស (Jeanine Anez) បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្តីទី ដោយពុំមានការបោះឆ្នោតសម្រេចជាផ្លូវការណាមួយពីសំណាក់សភា បូលីវីឡើយ។ បច្ចុប្បន្ន លោក Morales កំពុងរស់នៅជ្រកកោនក្នុងប្រទេសម៉ិចស៊ីកូ៕ ដកស្រង់ពី Freshnews