Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្រីម្នាក់ ដួលទៅលើភ្នក់ភ្លើង បណ្ដាលឲ្យស្លាប់ខ្លួនឯង ដោយសារជំងឺឡើងឈាម

ព័ត៌មាន

ស្រីម្នាក់ ដួលទៅលើភ្នក់ភ្លើង បណ្ដាលឲ្យស្លាប់ខ្លួនឯង ដោយសារជំងឺឡើងឈាម

By NCN Daily

November 16, 2019

ខេត្តកំពង់ធំ៖ នៅ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ហោ ជាភេទស្រី នៅភូមិគោកស្រុក ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សពឈ្មោះ ស៊ុន ពោ ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិគោកស្រុក ឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះ ហោ ជា ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កើតបានបំភ្លឺប្រាប់ថា ជារៀងរាល់ថ្ងៃម្ដាយនាងខ្ញុំមានរោគឡើងឈាម លេបថ្នាំរាល់ថ្ងៃ លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩និង០០នាទី ម្ដាយនាងខ្ញំបានចូលដេកហើយនិយាយថា មិនស្រូលខ្លួន លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង១០នាទី នាងខ្ញុំ និងប្ដីបាន បាន បានឮសំឡេង បានឮសំឡេងថ្ងូរ តែរកមើលលើផ្ទះមិនឃើញ ភ្លាមនោះ នាងខ្ញំបានចុះមកដី បានឃើញម្ដាយនៅក្នុងភ្នក់ភ្លើងឆេះមួយកំណាត់ខ្លួន និងដៃរួញ និងជើង នៅដង្ហើមភ្លាមនោះនាងខ្ញំ បានស្រែកហៅប្ដី និងអ្នកជិតខាងមកជួយយកោឡើងលើផ្ទះ បានប្រហែល៥នាទី បានដាច់ដង្ហើមស្លាប់ពេលនោះបានហៅបងប្អួនបង្កើតមកតែម្ដង ។

នគរបាលនិងលោកគ្រូពេទ្យមណ្ឌលសុខភាព ឃុំ លោកមេឃុំលោកមេភូមិ និងក្រុមប្រឹក្សាឃុំចុះ ដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ដោយមានស្នាមភ្លើងឆេះមួយចំហៀងខ្លួន និងឆេះដៃ ជើងខ្លោចរួញ ក្រៅពីការពិនិត្យឃើញខាងលើយើងពិនិត្យពុំឃើញមានអ្វីទៀតឡើយ។

តាមការស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា ការស្លាប់នេះដោយសារ ជំងឺរ៉ាំរ៉ៃខ្លួនឯង ឡើងឈាមដួលទៅលើភ្នក់ភ្លើង ដែលកំពុងឆេះ បណ្ដាលឲ្យស្លាប់ ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ សាកសព បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕