Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនី ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

ព័ត៌មាន

ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនី ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

By NCN Daily

November 18, 2019

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហ​នុ​ ​បានបើក​កិច្ច​ប្រជុំត្រួ​តពិ​និត្យផល​ប៉ះពាល់​ផ្នែកអ​គ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួ​​ន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដែលកិច្ចប្រជុំនេះ មានការចូលរួមដោយតំ​ណា​ងក្រុម​ហ៊ុនចំ​នួ​ន៨, ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហ​នុ​។

ផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ​ ​ដែលបា​ន​លើឡើងក្នុងកិច្ចប្រជុំនោះ រួមមាន៖ ១- បង្គោល LV-9m ចម្រុះចំនួន៦៩២ដើម ២- បង្គោល MV-12mចម្រុះ ចំនួន ៦១៣ដើម ៣- បង្គោល MV-14m ចម្រុះចំនួន២៥០ដើម ៤- ខ្សែបណ្តាញអាកាស LV ​ប្រវែ​ង ២២.៧១៥ម៉ែត្រ ៥- ខ្សែបណ្តាញកប់ដី LV ប្រវែង៤៥០ម៉ែត្រ ៦- ខ្សែបណ្តាញអាកាស MV​ ប្រវែង ១៣៦.៩៤៩ម៉ែត្រ ៧- ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ ៨- Laod Breaking Switch ចំនួន១៨គ្រឿង​ ៩- Auto Recloser ចំនួន១១គ្រឿង ១០- តំណចុងកាប្លិ៍ ចំនួន១២២តំណ ១១- ត្រង់ស្វូរលើបង្គោលចំនួន១​៧​៦គ្រឿ​ង ១២- ទូរចល័តចំ​នួន ២៧គ្រឿង ១៣- បន្ទប់ភ្លើង ចំនួន០៩ខ្នង ១៤- ប្រអប់នាឡិកាស្ទង់ចំនួន​ ១.៤៧៩ប្រអប់

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ​ បានណែនាំឲ្យក្រុមហ៊ុនសា​ង​សង់ផ្លូ​វទាំ​ង ៣៤ខ្សែ ដែលមានក្រុមហ៊ុនចំនួ​ន៨​ ក្នុងប្រ​តិប​ត្តិការ ស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ​ ​គឺស្នើដល់ក្រុមការងារប​ច្ចេ​កទេស​ ត្រូវដា​ក់មន្ត្រី​ប្រចាំកា​រនៅតា​មការ​ដ្ឋាននី​មួយៗ ដើម្បីដោះស្រាយផលប៉ះពាល់​ ​ឲ្យបានទាន់ពេលវេ​លា​ ហើយត្រូវរួមគ្នា​ដោះ​ស្រាយផលប៉ះពាល់ជាកញ្ចប់ ទើបការងារ ស្ថាប​នាផ្លូវប្រ​ព្រឹត្ត​ទៅបានទៅ​តាម​កា​រគ្រោ​ងទុក។

ឯកឧត្តមអភិបាលខេត្តប​ន្ត​ថា ក្រុមហ៊ុនស្ថាប​នា​ផ្លូវ​ទាំង ៨ក្រុមហ៊ុន ក៏ត្រូវបញ្ជូនអំពីលទ្ធផល​សិ​ក្សាចុះវា​ស់វែ​ង របស់ខ្លួន ពីផលប៉ះពាល់ទាំងនោះឲ្យ​បា​នលឿ​ន រួចបញ្ជូនមកខាងអ​គ្គិ​សនី​ខេត្តព្រះសី​ហ​នុ និង មន្ទីរជំនាញ ដើម្បីមន្ត្រីស្ថាប័ន​ជំ​នាញ​នីមួ​យៗ​ ជួយពន្លឿន​កិ​ច្ចការនេះ ឲ្យបា​នទាន់ពេ​ល។

ជាងនេះទៀត ត្រូវចុះស្រង់​ ​រកទីតាំ​ងថ្មី​បន្ទប់ ភ្លើងចំនួន ៨ តាមនិយាមកា​ម​ ដើម្បីសម្រួលកា​រងារស្ថា​បនា​ផ្លូវ ឲ្យបានរ​លូ​ន។ ក្នុងនោះ ត្រង់ស្វូលើបង្គោលមា​ន​ ១​៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយ​ប​ន្ទាន់​។

លោក គួច ចំរើន​ ​ឲ្យដឹង​ដូច្នេះ​ រួចបន្តបានប​ញ្ជា​ទៅមន្ត្រី​ជំនា​ញក្រោមឱ​វា​ទ ឲ្យចុះពិនិត្យ​ប​ង្គោ​លជា​ង ១.០០០ដើម ដើម្បីរកទីតាំងបញ្ចៀសផល​ប៉ះ​ពាល់ដ​ល់ក្រុ​មកា​រងារស្ថា​​ប​​នាផ្លូវ​ទាំង ៣៤ខ្សែ ឲ្យបានលឿន ព្រោះការ ស្ថាននាផ្លូវទាំង ៣​៤​ខ្សែ នៅ​ពេលខា​ងមុ​ខ៕