Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ទោះជាគ្មាន EBA ក៏មិនធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាលៀនអណ្តាតនោះឡើយ

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ទោះជាគ្មាន EBA ក៏មិនធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាលៀនអណ្តាតនោះឡើយ

By NCN Daily

November 19, 2019

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលផ្តល់ដោយសហគមន៍អឺរ៉ុប ក៏កម្ពុជាមិនបានពិបាករហូតដល់លានអណ្តាតនោះឡើយ ហើយប្រាក់បៀវត្សមន្រ្តីរាជការខ្មែរ ក៏មិនបានមកពី EBA នោះដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកខ្លះគេថា ឱ ! តិចទៀតលៀនអណ្តាតហើយ ឱ្យតែគេកាត់ EBA ស្អីលានអណ្តាត ព្រោះនេះអត់មានយកពី EBA មកទេ អត់មានយកពីអានាំចេញនាំចូលសំលៀកបំពាក់ស្អីហ្នឹងទេ ចំណូលពន្ធគយរបស់យើង បានមកពីការនាំចូល»។

សម្តេចបានបន្តថា ក្នុងចំណោមចំណូលពីការនាំចូលទាំងនោះ កន្លងទៅមានជាង៣០ភាគរយ បានមកពីរថយន្ត និងម៉ូតូ ជាង៣០ភាគរយបានមកពីប្រេងឥន្ធនៈ និង៣០ភាគរយបានមកពីទំនិញចម្រុះ ប៉ុន្តែឆ្នាំនេះចំឡែកបំផុត ដែលចំណូល៥២ភាគរយបានពីការនាំចូលឡាន និងម៉ូតូ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរកាន់តែមានជីវភាពល្អប្រសើរ អាចទិញរថយន្ត និងម៉ូតូបាន៕ ប្រភព Freshnews