មណ្ឌលគិរី៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចអូរហ៊ុចស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តាមការសាកសួរសាក្សីនៅកន្លែងកើតហេតុ ដែលជាប្រពន្ធ និងក្មួយ ជនរងគ្រោះបានអោយសមត្ថកិច្ចដឹងថា៖ ឈ្មោះព្យើល ព្លើន ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិ ព្នង នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង មណ្ឌលគិរី ដែលជាជនរងគ្រោះបានយករំសេវផាវគ្រាប់បែក ដាក់ចូលកំប៉ុង រួចយកដងកាំបិតទៅបុករំសេវនោះអោយហាប់ ដើម្បីច្នៃ ជាគ្រាប់បែកសំរាប់បោកយកត្រី ស្រាប់តែផ្ទុះ ដាច់ប្រអប់ដៃខាងឆ្វេងនិងត្រូវលើដងខ្លួន ជើងជាច្រើនកន្លែង ដោយកំទេចកំប៉ុង និងខ្ទាតកាំបិតដែល កាន់បុករំសេវនោះមុតជង់ចំភ្នែកខាងស្តាំបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
តាមការពិនិត្យសាកសពរបស់កំលាំងជំនាញបច្ចេកទេស បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះគ្រាប់កែឆ្នៃ យ៉ាងពិតប្រាកដមែន។ ក្រោយការពិនិត្យរួចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕