ភ្នំពេញ៖ ឯកត្តម ឃួង ស្រេងេ អភិបាលរាជធានីភ្នំពេញមានគម្រោងរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដោយចាប់ពីស្ពាន៥មករា រហូតដល់ស្តុបចំការមន ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ ខណៈការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ វាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ។
សម្រាប់ការបង្ហាញពីគម្រោងនេះ បានបើកិច្ចប្រជុំធ្វើឡើងកាលពីរសៀលថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ស្តីពីគម្រោងសិក្សារៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះតំបូងយើងត្រូវរៀបចំចិញ្ចើមផ្លូវនិងរៀបចំស ណ្តាប់ធ្នាប់សាធារណៈ។ យើងនឹងរៀបចំផ្លូវថ្មើរជើងនេះអោយល្អប្រសើរឡើងនិងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ ។
ឯកឧងត្តម បន្ដថា៖ សណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ ដូច្នេះទេការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាត្តិអោយមានទៀតទេ។ មានមតិខ្លះថានៅស្រុកគេពិសេសនៅប្រទេសបារាំងគេអនុញ្ញាត្តិអោយមានការចតលើទ្រូងផ្លូវបានតែគេចតតែមួយជួរ។នេះជាការងារដែលយើងត្រូវសិក្សានិងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា។
ក្រោយពីមានការពិភាក្សាគ្នារួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានជំរុញ អោយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងផ្លូវម៉ៅសេទុងនេះសហការជាមួយមន្ត្រីជំនាញនិងមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់រាជធានី ភ្នំពេញចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថាតើបាន ប៉ះពាល់អ្វីខ្លះបន្ទាប់មកយើងនិងបង្កើតជាអង្គប្រជុំពិនិត្យនិងសម្រេចម្តងទៀតដោយយើងនឹងរៀបចំនិងកែលម្អផ្លូវថ្មើរ ជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងអោយបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ៕
ដោយ៖ NCNDaily