Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ៣ផ្សេងទៀត

ព័ត៌មាន

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ៣ផ្សេងទៀត

By NCN Daily

November 22, 2019

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំផងដែរ។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់បន្តសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ ដោយមានរបៀបវារៈ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤។

សេចក្តីព្រាងច្បាប់ទំាងបួន ដែលរដ្ឋសភានឹងពិភាក្សាអនុម័តនៅសប្តាហ៍ក្រោយនោះ មាន សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨។ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕