ភ្នំពេញ: ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនាវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទន្លេក្នុងភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជានេសាទជាជនជាតិខ្មែរឥស្លាម បើកទូកឆ្លងកាត់តំបន់ខាងលើ ក៏ប្រទះឃើញសព ដោយនិយាយតៗគ្នា បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅលើគោក បានយកដំណឹងនេះ រាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងបានទាក់ទងទៅផ្នែកជំនាញ ដើម្បីធ្វើកោសល្យវិច័្ឆយ៕