Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា

By NCN Daily

November 22, 2019

នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម ផាក ហ៊ីង ឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។អ្វីដែលសំខាន់នៅក្នុងជំនួបនេះ ក្រោយពីបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជារួចហើយ គឺមាន ១)កិច្ចប្រជុំកុំពូលរម្លឹកខួបអនុស្សាវរីយ៍ អាស៊ាន-កូរ៉េ និង ២)កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលកន្លងមកភាគីកូរ៉េក៏បានទទួលយកនូវគំនិតផ្តួចផ្តើមនេះដែលកាលពីមុនគឺមានត្រឹមតែកម្រិតរដ្ធមន្រ្តីតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ គឺកម្រិតប្រមុខដឹកនាំរដ្ធាភិបាលចូលរួម។ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានក្តីសមោនស្សរីករាយដែលភាគីកូរ៉េ ក៏ដូចជាប្រទេសមេគង្គ៤ផ្សេងទៀត បានទទួលយកគំនិតផ្តួចផ្តើមបង្កើនកម្រិតប្រមុខដឹកនាំប្រទេសអោយបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងពីរខាងលើនេះ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា នេះ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងកូរ៉េនិងកម្ពុជាដែលមានរូបសម្ដេចផ្ទាល់ជាស្ថាបនិកនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះគឺមានការរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យ រួមទាំងវិស័យការងារសំរាប់ពលករខ្មែរជាង៥ម៉ឺននាក់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េនាបច្ចុប្បន្ន ដែលនាំមកនូវប្រាក់ចំណូលរាប់រយលានដុល្លារមកកម្ពុជា។ សម្ដេចតេជោ គ្រោងនឹងជួបជាមួយបងប្អូនពលករខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានបញ្ជាក់ជូនសម្ដេចតេជោ ថា ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មី ឯកឧត្តមនឹងបន្តធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី បន្តមានភាពរីកចម្រើនថែមទៀត ជាពិសេសនឹងជំរុញធ្វើយ៉ាងណាអោយបន្តលើការអភិវឌ្ឍលើវិស័យផ្សេងៗ ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ពាក់ព័ន្ធនឹងការដំឡើងកម្រិតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ កូរ៉េ ឲ្យទៅជាកម្រិតកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមេគង្គកូរ៉េនោះ អគ្គរដ្ឋទូតក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រីនូវគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តី។

នៅក្នុងកិច្ចពិភាក្សាគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កូរ៉េដែលបានជួយដល់កម្ពុជា រួមទាំងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលនឹងផ្ដល់ជំនួយ១០លានដុល្លារដល់វិស័យដោះមីននៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ផងដែរថាកម្ពុជា និងកូរ៉េគឺនៅមានសក្កានុពលជាច្រើនដែលយើងអាចសហការជាមួយគ្នាបាន។ ប៉ុន្តែសហប្រតិបត្តិការមួយដ៏សំខាន់ដែលសម្តេចតេជោចង់បានឆាប់បំផុតនោះ គឺចង់អោយមាន “ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ” ដើម្បីធ្វើយ៉ាងណាបើកទីផ្សារនៅកូរ៉េឲ្យបានច្រើនសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់នោះ។ សម្តេចតេជោ បានជូនពរអោយលោកឯកអគ្គរដ្ធទូត Park Heung Kyeong ទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅកម្ពុជា៕