អាមេរិក៖ យោងតាមការិយាល័យប៉ូលីសតំបន់ Clark County បាននិយាយថា វាគឺជាការវាយប្រហារដែលត្រូវបានកំណត់គោលដៅ ហើយអ្នកបាញ់ទើបត្រូវបាន ដោះលែងពីពន្ធនាគារ ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហឹង្សាក្នុងគ្រួសារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការិយាល័យបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារថា បុរសម្នាក់បានបាញ់ទៅលើស្ត្រីពីរនាក់ នៅឯចំណតរថយន្ត ក្នុងសាលា Sarah J. Anderson Elementary ទីក្រុង Vancouver រដ្ឋ វ៉ាស៊ីនតោន ។
ការិយាល័យប៉ូលីសបាននិយាយថា នៅទីបំផុតជនសង្ស័យបានឈប់នៅ Padden Parkway និង Andresen Road ហើយបានបាញ់សម្លាប់ខ្លួនឯង។ ការស៊ើបអង្កេតកំពុងដំណើរការ។
ការបាញ់ប្រហារនេះ វាមិនមែនជាឧប្បត្តិហេតុដំបូង នៃប្រភេទនេះនោះទេ នៅពេលដែលក្មេងប្រុសពីរនាក់អាយុ ១១ឆ្នាំ និង ១៤ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅ សាលាបឋមសិក្សាមួយផ្សេងទៀត ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។
សហរដ្ឋអាមេរិក បានរញ្ជួយដោយការបាញ់ប្រហារ នៅតាមសាលារៀន និងកន្លែងសាធារណៈនាពេលថ្មីៗនេះចំពេលមានការ អំពាវនាវជាសាធារណៈ ឱ្យអាជ្ញាធររឹតបន្តឹងច្បាប់កាំភ្លើង៕