Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពិតជាអាណិតណាស់! នគរបាលចរាចរណ៍ខណ:កំពុងបំពេញភារកិច្ច ត្រូវបានរយន្តមួយគ្រឿងបុកប៉ើង៥ម៉ែត្ររួចជនបង្កររត់ចោលរថយន្តបាត់

ព័ត៌មាន

ពិតជាអាណិតណាស់! នគរបាលចរាចរណ៍ខណ:កំពុងបំពេញភារកិច្ច ត្រូវបានរយន្តមួយគ្រឿងបុកប៉ើង៥ម៉ែត្ររួចជនបង្កររត់ចោលរថយន្តបាត់

By NCN Daily

November 28, 2019

កណ្ដាល៖ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ រងរបួសធ្ងន់បាក់ជើងទាំងសងខាងខណៈ ពេលកំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍លើដងផ្លូវ ដែលគ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង២០ និង៣២នាទី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ បង្កឡើងដោយម្ចាស់រថយន្ត Tacoma ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 (អ្នកបើកបររត់គេច) ចំណុចស្តុបព្រែកហូរ ជនល្មើសបំពានមិនស្តាប់ការបញ្ជា របស់នគរបាលចរាចរណ៍ ដែលមាន ឈ្មោះ អ.ឯក ទូច សៅហេង បញ្ជាឲ្យអែបខាង មិនតែប៉ុណ្ណោះ ថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើង នគរបាលចរាចរណ៏ខ្ទាត៥ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ (បាក់ជើងទាំងពីរ និងរបួសក្បាល)។

មិនត្រឹមតែប៉ុណ្ណោះថែមល្បឿនបើករត់គេចទៀត យ៉ាងណាមិញ ដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់ បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។

លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា សមត្ថកិច្ចយើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ។

យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយ លោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កែសម្រួលដោយ៖ NCN Daily