ភ្នំពេញ៖ Dj ម្នាក់ត្រូវបានកម្លាំងនគរបាលរបស់ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធជួញ និងប្រើប្រាស់គ្រឿងញៀន កាលពីម៉ោង៧៖៥០ នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ផ្ទះជួល ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានរកឃើញថ្នាំញៀនរួមមាន៖
មានថ្នាំគ្រាប់ពណ៌លឿងស្លេក (ថ្នាំក្រវី ចំនួន ៤២ គ្រាប់ ) ។ ថ្នាំគ្រាប់បន្ទះពណ៌ក្រហម ចំនួន ០៩បន្ទះ (ស្មេី ៩០ គ្រាប់ )។ ក្រាមពណ៌ស ថ្លាចំនួន ០១ កញ្ចប់តូចដបកែច្នៃសំរាប់ជក់គ្រឿងញៀន ចំនួន ០១ ដបដែកកេស ចំនួន ០២ ដេីម ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងការិយាល័យជំនាញបាន យកទៅធ្វេីការសាកសួរនឹងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily