Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចង់អោយគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីអោយ AIMF និង Francophonie ក្លាយជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចង់អោយគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីអោយ AIMF និង Francophonie ក្លាយជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

By NCN Daily

December 04, 2019

ភ្នំពេញ ៖ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានបំណងចង់អោយគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីអោយ AIMF និង Francophonie ក្លាយជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ការស្នើឡើង ដែលបានបង្ហាញពីបំណងបែបនេះរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនាព្រឹកថ្ងៃទិ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងមហាសន្និបាតលើកទី៣៩នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.L.M.F) នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជារីករាយណាស់ ដែលរាជធានីភ្នំពេញត្រូវបានជ្រើសរើសសម្រាប់រៀបចំមហាសន្និបាតAIMF នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកាលបរិច្ឆេទមួយទៀត ហើយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ក៏ជាថ្ងៃដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចាប់ផ្តើមចរចាជាមួយសម្តេចឪ នរោត្តម សីហនុ នៅFère en Tardenois ប្រទេសបារាំង ដែលនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១។ កាលបរិច្ឆេទេជាប្រវត្តិសាស្រ្ត ថ្ងៃទី២ ខែធ្នូនេះហើយ ដែលនាំឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងម៉្យាងវិញទៀត បានបញ្ចប់សង្គ្រាមស៊ីវិលដែលអនុញ្ញាតឱ្យការរស់រានឡើងវិញ និងការធ្វើទំនើបកម្មរាជធានីភ្នំពេញដូចសព្វថ្ងៃនេះ។

ឯកឧត្តមបន្តថា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ រាជធានីភ្នំពេញគឺជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅទេប្រជាជនទីក្រុងភ្នំពេញទាំងមូលត្រូវបានជម្លៀសចេញដោយបង្ខំ ឱ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ ដែលធ្វើអោយទីក្រុងភ្នំពេញជាទីក្រុងដ៏សោកសង្រេងមួយ។យើងត្រូវចិញ្ចឹម និងផ្តល់ជម្រកជូនប្រជាជនរងភាពអត់ឃ្លានរាប់លាននាក់ ដែលទើបត្រឡប់មកពីជំរំធ្វើការដោយបង្ខំ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងអស់ឱ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរាជធានីមួយនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស ដែលត្រូវបានបំផ្លាញទាំងស្រុងដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ចាប់ពីឆ្នាំ២០០០មក ទីក្រុងនេះបានប្រឈមនឹងបញ្ហាបន្ទាន់ថ្មីៗទៀត ដោយប្រជាជនបានចាកចេញពីជនបទចូលមករស់នៅ ដែលទាមទារឱ្យមានការសាងសង់លំនៅដ្ឋាននៅតាមសង្កាត់បណ្តោះអាសន្នមួយចំនួន។ ចាប់ពីឆ្នាំ២០០៤មក ទីក្រុងបានចាប់ផ្តើមការពង្រីកវិសាលភាពរបស់ខ្លួន ចាប់ផ្តើមឈានចូលដល់ដំណាក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម ដោយបានបង្កើតការងារជាច្រើននៅតាមរោងចក្រវាយនភ័ណ្ឌ។

រដ្ឋាភិបាលមានកាតព្វកិច្ចដាក់ចេញនូវយុទ្ធសាស្រ្តពីរ ទី១). យុទ្ធសាស្រ្តទីមួយ មានឈ្មោះថា “កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ចំនួន១០០ក្នុងមួយឆ្នាំ” ដោយអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែង តាមរយៈផែនការប្រមូលផ្តុំប្រជាជនក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។ និងទី២) គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍ “ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគដែលចូលរួមដោយប្រជាពលរដ្ឋ។ រហូតមកដល់ឆ្នាំ២០០៩ សញ្ញាដំបូងដែលបង្ហាញថា រាជាធានីភ្នំពេញបានក្លាយជាទីក្រុងធំ ចេញជារូបរាងឡើង។ លំនៅដ្ឋានតូចៗត្រូវបានជំនួសដោយអគារខ្ពស់ៗ។ កាលនោះ រាជធានីភ្នំពេញបានពង្រីកវិសាលភាព ពី៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ជាមួយបូរីថ្មីៗចំនួន២១២កន្លែង ដោយមិនទាន់រាប់បញ្ចូលអគារខ្ពស់ៗរាប់មិនអស់ និងផ្ទះវីឡាជាច្រើនដែលគេបានសង់លើផ្ទៃដីក្រុងដ៏ធំនាពេលបច្ចុប្បន្ននេះ ជាមួយនឹងប្រជាជនទីក្រុង និងកម្មករ សរុបទាំងអស់ប្រមាណ ៣លាននាក់ ដែលជួលឬទិញផ្ទះល្វែងនិងវីឡាដើម្បីរស់នៅ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីត្រូវបានកសាង និងពង្រីកដោយសារមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដូចតាមបណ្តារដ្ឋធានីដទៃទៀតនៅអាស៊ីអាគ្នេយ៍ដូច្នោះដែរ។ នេះក៏ដោយសារតែជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ដោយសារតែកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៧.៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលអនុញ្ញាតឲ្យយើងកាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១០% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ ណាំហុង បានលើកឡើងជាសំណើរមូយចំនួនដើម្បីធ្វើឱ្យសមាគម AIMF ក្លាយជាយន្តការពហុភាគី ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាទីក្រុងនិយាយភាសាបារាំង។ ក្នុងនោះលោកស្នើអោយមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងសមាគមAIMF ដោយផ្លាស់ប្តូរវេទិកានេះ ឲ្យទៅជាបណ្តាញរួមគ្នាមួយ ដែលនឹងបង្កើតជាគុណតម្លៃបន្ថែមដល់ហ្វ្រង់កូហ្វូនី។ ត្រូវរៀបចំឱ្យទីក្រុងនានាសហការគ្នា ដើម្បីសម្រេចបាននូវគុណតម្លៃនិង គោលដៅនានារបស់ AIMF ។

ត្រូវមានកម្មវិធីបណ្តុះបណ្តាល “អនាគតអ្នកដឹកនាំរបស់ AIMF” ឲ្យពួកគាត់ជ្រាបពីគោលការណ៍គ្រឹះនៃអត្តសញ្ញាណរបស់ AIMF ដើម្បីឱ្យមានគ្រួសារ AIMF មួយដែលមានសាមគ្គីភាពសុខដុមរមនា និងដើម្បីធ្វើឲ្យ AIMF និង Francophonie ក្លាយទៅជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ។ចំណែកចំណុចចុងក្រោយគឺ ព្រឹត្តិការណ៍កីឡា វប្បធម៌ និងទេសចរណ៍ នៅក្នុង AIMF អាចបង្កើតកាលានុវត្តភាណវប្បធម៌ និងទេសចរណ៍ថ្មីៗ ដើម្បីកសាងកិត្តិនាមរបស់ AIMF នៅលើពិភពលោក៕