Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រ​លាន​យន្តហោះទំនើប​ថ្មី សាងសង់នៅ​ខេត្តកណ្តាល​និង​តាកែវអាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣

ព័ត៌មានសេដ្ឋកិច្ច

ព្រ​លាន​យន្តហោះទំនើប​ថ្មី សាងសង់នៅ​ខេត្តកណ្តាល​និង​តាកែវអាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣

By NCN Daily

December 06, 2019

ភ្នំពេញ ៖ បាន​បញ្ជាក់​ជុំវិញ​ដំណើ​ការ នៃ ព្រ​លាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ត្រូវ​សាងសង់​នៅ​លើ​ទឹកដី​ខេត្តកណ្តាល និង​តាកែវ អាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ។​

​ការ​បញ្ជាក់​ឲ្យ​ដឹង​បែប​នេះ របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៩​នេះ ក្នុង​ពិធី​មហាសន្និបាត បូក​សរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី​៨ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ការ​តាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរជាតិ ។​

​ឧកញ៉ា ពុង ឃាវ​សែ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ឥឡូវ​យើង​កំពុង​បុក​គ្រឹះ ហើយ​សំខាន់​យើង មិនសូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់​ដី​ទេ ហើយ​ខ្ញុំ​ជឿ​ថា បើសិនជា​យើង​ពុំ​សូវ​មាន​ឧបសគ្គ​ខាង​ប្រមូល​ដីធ្លី​ទេ គឺ​យើង​នឹង​អាច​រួច​នៅ​២០២៣ ។​

​សូម​ជម្រាប​ថា ស្តង់ដារព្រ​លាន​យន្តហោះ​ថ្មី នៅ​ខេត្តកណ្តាល ​មិន​ចាញ់​សិង្ហ​បុរី និង​ថៃ​ឡើយ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ខ្នាត 4F លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ទំហំ​២,៦០០ ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល និង​ខេត្តតាកែវ ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ៗ​បាន ពោល គឺ​មាន​ស្តង់ដារ​ប្រហាក់ប្រហែល នឹង​អាកាសយានដ្ឋាន​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន ។​

​បើ​តាម​ឯកឧត្តម ជា អូន អ្នកនាំពាក្យ​អាកាស​ចរ​ស៊ី​វិល បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន អោយ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី​នេះ មាន​ទំហំ​ប្រហាក់ប្រហែល នឹង​អាកាសយានដ្ឋាន នៅ​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដែល​អាច​ប្រើប្រាស់​សម្រាប់​ឱ្យ​យន្តហោះ​ធុន​0​ធំ​ដែល​ហោះហើរ​ផ្លូវ​ឆ្ងាយ ហោះ​ចេញ ឬ ចុះ​ចត​បាន ។ យន្តហោះ ខ្នាត​ធំ​ហោះហើរ ចន្លោះ​១២ ទៅ​១៦​ម៉ោង ដូច​ជា​ទៅ​បារាំង ឬ​សហរដ្ឋអាមេរិក ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី​នេះ ទោះ​ទៅ​ទិស​ខាង​ណា​ក៏​ដោយ គឺ​ស្មើ​ពាក់កណ្តាល​ផែនដី ដែរ ហើយ​អ្នកដំណើរ​មក​កម្ពុជា ដោយ​ផ្ទាល់​បាន​ដោយ​មិនបាច់​ចុះ​ចត​នៅ​ប្រទេស​ណាមួយ មុន​មក​ដល់ កម្ពុជា​នោះ​ទេ ។​

ស្តង់ដារ​ព្រ​លាន​យន្តហោះ​ថ្មី​យើង​អត់​ចាញ់​គេ​ទេ អត់​ចាញ់ ព្រ​លាន​យន្តហោះ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ឬ​ក៏ សិង្ហ បុរី នោះ​ទេ បើ​ធ្វើ​ទំហំ​២,៦០០ ហិ​កតា នេះ គឺ​សើ្ម​សិង្ហ​បុរី និង​ថៃ ហើយ វា​ទៅ​ជា​ការ​ប្រឡងប្រណាំង ផ្នែក អាកាស​ចរ​ស៊ី​វិល យើង​ប្រឡងប្រណាំង ជាមួយ​គេ បាន​ហើយ ៕

ប្រភព៖ Heng Ly កែសម្រួលដោយ៖ NCN Daily