Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មនុស្សជាង៣០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានពស់ពិសចិកបណ្តាលអោយស្លាប់ និង រងរបួសជាបន្តបន្ទាប់

ព័ត៌មាន

មនុស្សជាង៣០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានពស់ពិសចិកបណ្តាលអោយស្លាប់ និង រងរបួសជាបន្តបន្ទាប់

By NCN Daily

December 06, 2019

បន្ទាយមានជ័យ ÷ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ក្នុងអំឡុងពេលជាង១១ខែ នាឆ្នាំ២០១៩នេះ មានមនុស្សប្រមាណជាង៣០០នាក់មកហើយ ក្នុងខេត្តបន្ទាយមានជ័យ បានរងរបួស និងស្លាប់ជាបន្តបន្ទាប់ បើទោះបីជាបច្ចុប្បន្ន នៅក្នុងមន្ទីរពេទ្យមានថ្នាំបន្សាបពិសពស់ក៏ដោយ ក៏ពួកគាត់នៅតែពុំមានទំនុកចិត្តថាអាចគេចផុតពីគ្រោះថ្នាក់បាននោះឡើយ ។

បើតាមទិន្នន័យិមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទិរពេទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេ ក្នុងជាង១១ខែនៃឆ្នាំ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក ។

លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីបានអោយអោយអ្នកសារព័ត៍មានដឹងថាមន្ទីរពេទ្យមិត្មតភាពកម្ង្គពុជា ជប៉ុនករណី ពស់ពឹសចឹកមានចំនួន១៥២នាក់/ស្រី៤៤នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាល។ ក្នុងនោះ អ្នករងគ្រោះច្រើនជាងគេមកពីតំបន់ទំនាបលិចទឹកប៉ែកខាងកើតនិងខាងត្បូង។

ចំណែកលោកវេជ្ជបណ្ឌិតញ៉ែម ភីរម្យ ប្រធានមន្ទិរពេទ្យបង្អែកស្រុកថ្មពួកបានអោយដឹងដែរថារយះពេល១១ខែឆ្នាំ២០១៩នេះ មានអ្នករងគ្រោះដោយពស់ពឹសចឹកមានចំនួន១៥១នាក់/ស្រី៣៧នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យបាលនៅមន្ទុីរពេទ្យនេះ ។ក្នុងនោះ អ្នករងគ្រោះភាគច្រើនជាងគេមកពីតំបន់ទីទួល ខ្ពង់រាប និងជួរភ្នំនៅប៉ែកខាងកើត ខាងជើងនិងខាងលិច ។

លោកវេជ្ជបណ្ឌិតខាងលើថា ប្រភេទពឹសពស់ដែលពស់ចឹកមានប្រភេទហូរឈាម(Hemorahgique) (ដែលធ្វើអោយហូរឈាមខ្យោះរហូតអស់) និងប្រភេទសរសៃប្រសាទ(Neurologique)(ដែលធ្វើអោយងុយដេក ស្ពឹកស្រពន់ វិលមុខ ឈឺក្បាល សន្លប់..) ។ ហើយពស់ចឹង ច្រើនជាងគឺ ពស់ស្រកាចាស់ ពស់វែកដំបូក ពស់វែកក្របី ពស់ហនុមានក្ហើរៅពីនោះមាន ពស់ខៀវ ពស់ក្រាយ(ឬពស់ជីជា ឬថ្នាំងអំពៅ) និងពស់ប្រភេទខាងលើ ។

បើតាមជនរងគ្រោះនិងបងប្អូនជនរងគ្រោះនៃពស់ចឹក កន្លែងដែលត្រូវពស់ចឹកភាគច្រើននៅមាត់ទឹក ក្នុងព្រៃ វាលស្រែចម្ការ ក្រោមកណ្តាប់ស្រូវ ក្បែរគំនរមើមដំឡូងមី ក្បែរពាងទឹក ក្នុងនិងក្រៅផ្ទះ ។ល។ ក្រៅពីអ្នករងគ្រោះដោយពស់ចឹកក៏មានជាអ្នកដើររកនិងចាប់ពស់ អ្នកដើររកកណ្តុរ អ្នកដើររកត្រី រកឈើ។ល។

លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ក៏ដូចជាលោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ បាននិយាយថា អំពីការឆ្លើយតបសង្គ្រោះដោយ ក្រសួងសុខាភិបាលបានទម្លាក់ថ្នាំប្រឆាំងពឹសពស់គ្រប់គ្រាន់មកអោយមន្ទីរពេទ្យទុកសម្រាប់សង្គ្រោះ ពិនិត្យនិង ព្យាបាលជនរង្គ្រៅះធ្វើអោយពលរដ្ឋដែលរងគ្រោះដោយពស់ចឹកត្រូវបានជួយសង្រ្គោះលើកលេងតែជនរងគ្រោះដែលរងគ្រោះហើយមិនព្រមមករកសេវាពេទ្យរដ្ឋទាន់ពេលដោយទៅរកគ្រូខ្មែរ។

បញ្ហាដែលរងគ្រោះពស់ចឹកហើយមិនមករកពេទ្យរដ្ឋទាន់ពេល គ្រូពេទ្យបានព្រមានថា បើមានករណីពស់ចឹក ត្រូវបញ្ជូនមកដល់មន្ទិរពេទ្យនៅមុន៣ម៉ោង នោះ ការសង្គ្រោះសង្ឃឹមជោគជ័យ។ ហើយចូរចាំថា បើមានករណីពស់ចឹកកុំបញ្ជូនទៅគ្លីនិចឯកជន ព្រោះថ្នាំប្រឆាំងពឹសពស់មានតែនៅមន្ទុីរពេទ្យរដ្ឋប៉ុណ្ណោះ ៕