Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីសហការជាមួយក្រសួងសាធារណការគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធផ្លូវសហព័ន្ធរុស្ស៊ី

ព័ត៌មាន

រដ្ឋបាលរាជធានីសហការជាមួយក្រសួងសាធារណការគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធផ្លូវសហព័ន្ធរុស្ស៊ី

By NCN Daily

December 13, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហកាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ីខណៈដែលសហព័ន្ធរុស្ស៊ីបាននិងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ដើម្បីជំរុញឲ្យគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះទទួលបានជោគជ័យអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកាលនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដោយជិះរថភ្លើងតាមបណ្តោយផ្លូវរថភ្លើងចាប់ពីរ៉ាមុខសត្យមុនីចេតីយ៍រហូតទៅដល់ផ្លូវកប់ស្រូវ(មហាវិថីឈ្នះឈ្នះ)។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាក្នុងគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះគឺមិនអាចផ្ដាច់បានជាមួយនឹងការស្ថាបនាផ្លូវរថភ្លើងនោះទេដោយសារថាផ្លូវរថភ្លើងមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាព្រោះតែការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃថោកហើយវាក៏មិនធ្វើឲ្យខូចផ្លូវជាតិផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកអភិបាលមិនបានបញ្ជាក់ពីគម្រោងនេះថានឹងចាប់ផ្ដើមបើកការដ្ឋាននៅពេលណានៅឡើយទេដោយយើងគ្រាន់តែចុះធ្វើការត្រួតពិនិត្យដើម្បីធ្វើការសិក្សាទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅតំបន់សងខាងផ្លូវរថភ្លើងនេះប៉ុណ្ណោះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាការចុះពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវមេតុងអាមេអមសងខាងផ្លូវរថភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ីលសុង ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ) តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ខេត្តព្រះសីហនុដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សី ក៏ដូចជាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូលក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាក្រសួងសាធារណការនិងដឹកជញ្ជូននឹងសហការជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនរាជាយស្ម័យយានកម្ពុជាធ្វើការសិក្សាលទ្ធភាពនិងផលប៉ះពាល់កំណាត់ផ្លូវនេះដើម្បើលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនិងស្វែងរកថវិកាសាងសង់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវដែកដែលអាចដឹកជញ្ជូនទំនិញធុនធ្ងន់បានយ៉ាងមានប្រសិទ្ធភាពក្នុងតម្លៃថោកនិងអាចទាក់ទាញការវិនិយោគពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថាផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះត្រូវបានស្ថាបនាឡើងដោយកន្លែងពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួចដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដីនិងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕