នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤៥នាទី ដោយមានការអនុញ្ញាត្តតាមរយ:ទូរស័ព្ទពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចផ្លូវរថភ្លើង(K6)សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន30នាក់ ភេទប្រុស និងដកហូតវត្ថុតាងរួមមាន: ១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន15កូនកញ្ចប់ថង់(ធំ. 2 តូច. 13) ២-ជញ្ជីង01គ្រឿង ៣-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀចំនួន03 និងថង់ច្រកគ្រឿងញៀនមួយចំនួន ៤-ដាវចំនួន01 ៥-ម៉តូ10គ្រឿង ៦-ម៉ូតូផាសអាប់03គ្រឿង និងម៉ូតូ01គ្រឿង ៧-រថយន្តកូរ៉េប្រាំតោន1គ្រឿង។
លោកព្រះរាជអាជ្ញារងសម្រេចឱ្យនាំខ្លួនជនសង្ស័យទាំង៣០នាក់ យកមកនៅការិយាល័យប្រឆាំងគ្រឿងដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី។
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily